ភ្នំពេញ ៖ កាលពី វេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៤ នៅចំណុចមុខក្រសួងការពារ ជាតិ ឋិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជនជាតិវៀតណាមចិត្ដខ្លាំងម្នាក់ គ្រាន់តែរឿងកកស្ទះចរាចរណ៍ធ្វើឱ្យរូបគេមិនអាចបើករថយន្ដទៅ មុខ រួច ក៏មានខឹងទៅលើបុរសម្នាក់ដែលជាអ្នកដំណើរដូចគ្នាមានឋានន្តរ ស័ក្ដិឧត្ដមសេនីយ៍ទោ(ផ្កាយ២យោធា) រហូតធ្វើឱ្យរូបគេ ទប់កំហឹងមិនបាន ក៏ចុះពីរថយន្ដរបស់ ខ្លួនមកចាប់កអាវលោកឧត្ដមសេនីយ៍ទោរូបនោះដាល់ចំផ្ទៃមុខជា ច្រើនដៃ បណ្ដាលឱ្យហើមមុខពោរ ហើយភ្លាមៗនោះ ជន សង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធ ហត្ថខណ្ឌ៧មករាឃាត់ខ្លួនបានភ្លាមៗ ផងដែរ ។
ជនរងគ្រោះមានឈ្មោះ ងី វ៉ាន់ឌីម ភេទប្រុស អាយុ៦៤ឆ្នាំ មានឋានន្ដរស័ក្ដិឧត្ដមសេនីយ៍ទោ (ផ្កាយ២យោធា) បម្រើការងារនៅ ក្រសួងការពារជាតិ ។ ចំណែកជនដៃដល់ មានឈ្មោះ ចាំង គីមហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ។
មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ ម្នាក់ឯងដោយម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ពាក់ស្លាកលេខភ្នំពេញ 1CD-6009 រីឯជនដៃដល់២នាក់ប្ដីប្រពន្ធ ធ្វើដំណើរ ដោយរថយន្ដកូរ៉េមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-6009 ។ ជន រងគ្រោះ និងជនដៃដល់បានធ្វើដំណើរ ស្របទិសគ្នាតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចមុខក្រសួងការពារជាតិ ក៏បានបត់ដូចគ្នា ។ ពេលនោះដោយស្ថាន ភាពផ្លូវមានការកកស្ទះចរាចរណ៍បន្ដិច ហើយជនដៃដល់បានបើករថយន្ដពីខាង ក្រោយម៉ូតូ បានចុចស៊ីផ្លេរជាសញ្ញា ហើយជនរងគ្រោះមិនបាននិយាយអ្វី ដាក់ជនដៃដល់នោះទេ គឺបានអែបម៉ូតូ ទៅខាងបន្ដិច ។
បច្ចុប្បន្ន ជនរងគ្រោះនិងដៃដល់ត្រូវបានសមត្ថកិច្ចសាកសួរនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕