ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » យន្តហោះ MH-370 មិនទាន់​រកឃើញ​ទេ ​

យន្តហោះ MH-370 មិនទាន់​រកឃើញ​ទេ ​

ប៉េកាំង​៖ ក្នុងស្ថានភាព​ដែល​យើង​ទទួលបាន ព័ត៌មាន​ផ្ទុយគ្នា ក្រុមគ្រួសារ​សាច់ញាតិរ​បស់ ជនរងគ្រោះ​នៅលើ​យន្តហោះ កំពុង​ទន្ទឹង​រងចាំ​នូវ​អព្ភូត​អស្ចារ្យ ដែល​អាច​នាំមក​នូវ​សុវត្ថិភាព សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​។ មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​មើល នូវ​កម្ទេច​សំណល់​នានា​របស់​យន្តហោះ ស្រប​ពេលដែល​ពួកគេ​ប្រឈមមុខ នឹង​ការព្រួយបារម្ភ​ថ្មី​មួយទៀត​គឺ តើ​ពួកគេ​គួរ​ទុកចិត្ត​លើ​ការធ្វើដំណើរ តាម​យន្តហោះ​ដោយ​របៀប​ណា គ្រាន់តែ​សង្ឃឹមថា ការធ្វើដំណើរ​របស់​ពួកគេ​ប្រកបដោយ​សុវត្ថិភាព​។​
​យើង​ទទួលបាន​ព័ត៌មាន តិចតួច​បំផុត​អំពី​បុគ្គលិក ដែល​បំពេញការងារ​លើ​យន្តហោះ ដោយ​យើង​អាច​ត្រឹមតែ​ដឹងថា សារ​ចុងក្រោយ​របស់​ពួកគេ បានសរសេរថា រាត្រីសួស្តី ។ ដោយ​ព័ត៌មាន​ដ៏​តិចតួច​នេះ ទើបតែ​បង្ហាញ នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ​ប៉ុណ្ណោះ បន្ទាប់ពី​ការស្នើ​របស់​សាច់ញាតិ របស់​ជនរងគ្រោះ​។​
​យើង​នៅតែ​មិនទាន់​ដឹងថា ហេតុអ្វី​បាន​ពេលវេលា​ធ្វើ​ទំនាក់ទំនង ចុងក្រោយ​ជាមួយ​យន្តហោះ ត្រូវបាន​កែប្រែ ជាច្រើនលើក​ច្រើនសារ ដោយ​ដំបូង​បង្ហាញថា នៅ​ម៉ោង ២​និង​៤០​នាទី ក្រោយមក​បាន​ប្ដូរ​ទៅ​ម៉ោង ១​និង​៣០​នាទី ហើយ​ប្រភពព័ត៌មាន​ចុងក្រោយ​បានបញ្ជាក់​ថា ទំនាក់ទំនង​ចុងក្រោយ​បំផុត ជាមួយ​យន្តហោះ​គឺ នៅ​ម៉ោង ២​និង​១៥​នាទី​ព្រឹក​ទៅវិញ​។​
​ការយល់ច្រឡំ​ដ៏​ធំ​បំផុត​នោះ គឺ​យើង​នៅតែ​មិនទាន់​ដឹងថា តើ​យន្តហោះ MH-370 ពិតជា​ហោះ​វិល​ត្រលប់​ក្រោយ ឬក៏​ហោះហើរ​បន្តទៅ​ទិស​ខាង​លិ ច​ទៅកាន់​ក្នុង​ជ្រោយ ម៉ា​ឡា​កា ឬ​យ៉ាងណា​នោះទេ​។​
​ក្រុម​អ្នកស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិក មាន​មន្ទិល​សង្ស័យថា យន្តហោះ​អាច​ស្ថិតនៅក្នុង​អាកាស រហូតដល់ ៤​ម៉ោង បន្ទាប់ពី​វា​ដាច់​ការទាក់ទង ។ ប្រសិនបើ​ការសន្និដ្ឋាន​នេះ ជាការ​ពិត​នោះ យន្តហោះ​បូ​អ៊ីង នេះ​អាច​ហោះ​ទៅដល់​មហាសមុទ្រ ឥណ្ឌា ឬ​អាច​រហូតដល់​សមុទ្រ​អារ៉ាប់ ។​
​គួររំលឹកថា កាលពី​ឆ្នាំ ២០០៩​កន្លងទៅនេះ យន្តហោះ​បារាំង​ប្រភេទ A330 ដែល​កំពុង​ហោះហើរ​ទៅកាន់​ទីក្រុង ប៉ារីស បាន​បាត់​ដំណឹង​ហើយ​បាន​ហោះ ទៅ​ធ្លា​ក់នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ប្រេ​ស៊ី​ល ។ ដោយ​ការធ្លាក់​យន្តហោះ​នេះ ត្រូវការ​រយៈពេល​រហូត​ដល់​ប្រាំ​ថ្ងៃ ដើម្បី​ស្វែងរក​ទីតាំង​ធ្លាក់​យន្តហោះ​ពិតប្រាកដ​។​
​ដោយឡែក​ក្នុងករណី​នៃ​យន្តហោះ MH-370 ការផ្តល់​ព័ត៌មាន​ខុស​ត្រឹម​មួយ​ចំណុច​តូច  អាច​ផ្តល់នូវ​កំហុស​ដ៏​ធំ​មួយ សម្រាប់​កំណត់​តំបន់​ស្រាវជ្រាវ ជាពិសេស​ព័ត៌មាន​ទាក់ទង​នឹង ជីវិត​មនុស្ស​ទាំង ២៣៩​នាក់​ផងដែរ​។​
​ខណៈដែល​ប្រទេស​ម៉ាឡេស៊ី ជា​ម្ចាស់​យន្តហោះ ហេតុនេះ​រដ្ឋាភិបាល​នេះ​ជា​កម្លាំង​សំខាន់​មួយ ក្នុង​បេសកកម្ម​ស្រាវជ្រាវ​ស្វែងរក​យន្តហោះ ប៉ុន្តែ​ប្រទេស​ជា​ម្ចាស់ផ្ទះ​របស់​ជនរងគ្រោះ ក៏មាន​សិទ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ថ្មីៗ ដើម្បី​បង្កើន​ការងារ​ស្រាវជ្រាវ និង​ជួយសង្គ្រោះ​មនុស្ស​ផងដែរ​។​
​ប្រសិនបើ​បញ្ហា​ភេ​វរ​កម្ម​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់​យន្តហោះ​នោះ ព័ត៌មាន​នេះ​ចាំបាច់​ត្រូវតែ ចែក​រំ​ឡែក​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល​។ ទាក់ទង​នឹង​បញ្ហា​នេះ វា​ជា​ទំនួល​ខុសត្រូវ​របស់​បណ្តា​ប្រទេស​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ ដើម្បី​បំពេញ​ភាពខ្វះខាត​ក្នុងការ​បង្កើត​ទំនាក់ទំនង និង​ផ្តល់ព័ត៌មាន​ដ៏​ពិតប្រាកដ​មួយ ទោះបី​វា​បង្ក​ផលប៉ះពាល់​ដល់​អារម្មណ៍​របស់​សាច់ញាតិ​ជនរងគ្រោះ​ក៏ដោយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya