ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ របួស​មុខ​និង​បាក់​ដៃជើង​ ​

ឡាន​បុក​ម៉ូតូ របួស​មុខ​និង​បាក់​ដៃជើង​ ​

ភ្នំពេញ ៖  កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី មុខ​អាកាសយាន​ដ្នា​ន​អន្តរជាតិ ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​ការកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​អ្នកបើករថយន្ត​បង្ក​ជា​ជន​ជាតិចិន មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ស៊េរី​ឆ្នាំ​២០០២ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-8996 ជិះ​គ្នា​៣​នាក់​ក្នុងទិសដៅ​ពី​ខាង​កើតមក​លិច​។​ចំណែក​ជនរងគ្រោះ មានឈ្មោះ តក់ សំ​អូន ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​ជា​បើក​ម៉ូតូ របួស​មុខ​និង​ដៃ​ឆ្វេង រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ​ជា ឡាយ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ រស់នៅ​ជាមួយ​ជនរងគ្រោះ​ខាងលើ ជា​អ្នកជិះ​ពីក្រោយ​។ អ្នក​ទាំង​២​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ ១២៥ ស៊េរី ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-8854 ។​
មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​បើក​ស្រប​ទិស​គ្នា​ជាមួយ ម៉ូតូ​ជនរងគ្រោះ​ទាំង​២​នាក់​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ។ លុះ​មកដល់​ចំណុចកើតហេតុ​(​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​កៀប ផ្ទប់​ទៅនឹង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ទាំង​២​នាក់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya