ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៤ នៅជិតស្ថានីយសាំងតូតាល់តាមបណ្តោយផ្លូវជាតិ លេខ៤ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុម៉ូតូស៊ុយហ្ស៊ូគីនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BV-1623 ជិះដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ។ លុះដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-4539 ជិះដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របទិសគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរទាំង២នាក់ បែកមុខបែកមាត់ ផុងលលាក្បាលស្លាប់យ៉ាងអាណោចអធ័ម ៕