ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ​ក្រោម​ប្រធានបទ​«​សមភាព​នៃ​ការអប់រំ មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​» ​

​ក្រោម​ប្រធានបទ​«​សមភាព​នៃ​ការអប់រំ មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​» ​

កំពង់ធំ​៖ លោកស្រី វរៈសេនីយ៍ត្រី ឡេង សុគន្ធា នាយរង​ការិយាល័យ​បុគ្គលិក​និង​ជា​អនុប្រធាន​ក្រុមការងារ​យេនឌ័រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​    ​បាន​អាន​សុន្ទរកថា​ស្វាគមន៍​ថ្ងៃនេះ​គឺជា​ថ្ងៃ​១​ដ៏​វិសេសវិសាល​និង​រំភើប​ក្រែ​លែង​ដែល​ថ្នាក់ដឹកនាំ​របស់​ស្នងការ​នគរបាល​ខេត្ត កង​កំ​លាំ​នគរបាល ជាពិសេស​គឺ​បងប្អូន​គរ​បាល​នារី​យើង​ត្រូវបាន​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៣​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៤​នា ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤​ក្នុង​សាលប្រជុំ​ខេត្តកំពង់ធំ​ក្រោម​ប្រធានបទ​«​សមភាព​នៃ​ការអប់រំ មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​» ដោយមាន​ការចូលរួម​ពី​កងកំលាំង​នគរបាល​ចំនួន​ជាង​១០០​នាក់​។ ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ទីប្រឹក្សា​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។ ក្នុងនាម​ថ្នាក់ដឹកនាំ​ការងារ​យេនឌ័រ​កងកម្លាំង​នគរបាល​ខេត្ត​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​រំភើប​រីករាយ​ឥតឧបមា និង​សូម​ប្រសិទ្ធិ​ពរជ័យ​ជូន​ដល់​គណៈអធិបតី អស់លោក លោកស្រី អ្នកនាង​កញ្ញា ជួបតែ​សេចក្តីសុខ​គ្រប់ប្រការ ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច​ក្នុងការ​បំពេញ​បេសកម្ម​ជូន​ជាតិ​មាតុភូមិ​ឆ្ពោះទៅរក​ត្រោ​យ​សន្តិភាព និង​សុភមង្គល  ។​
​    ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​ក្នុង​ទិវា​អន្តរជាតិ​នារី​៨​មីនា​    ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៣​ឆ្នាំ​២០១៤​នេះ​ថា​!​ដោយមាន​ការយកចិត្ត​ទុកដាក់​និង​ផ្តល់​កិត្តិយស​ដល់​នារី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឯកឧត្តម​    ​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​លោកជំទាវ     ​ឧ​ត្ត​ម​សេនីយ៍​ឯក យក់ សុខា អគ្គ​ស្នងការរង និង​ប្រធាន​ក្រុមការងារ​យេនឌ័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានផ្តល់​ឱកាស​ដល់​នារី​ក្នុង​កងកម្លាំង​នគរបាល​ទូទាំង​ខេត្តកំពង់ធំ ទទួលបាន​នូវ​មុខតំណែង និង​ឋានន្តរសក្តិ សក្តិសម​ទៅតាម​ស្នាដៃ សមត្ថភាព​ជំនាញ និង​មាន​សមភាព​រវាង​បុរស​និង​ស្រី​។​សូម​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​នារី​ត្រូវខិតខំ​បំពេញភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ ត្រូវគោរព​ពេលវេលា​ការងារ យកចិត្តទុកដាក់​ចំពោះ​ការងារ​ឲ្យ​បានល្អ ឯកឧត្តម​និង​ស្នើសុំ​ទៅ​ថ្នាក់លើ​ដើម្បី​តំឡើង​ឋានន្តរសក្តិ​នារី​ឲ្យ​ទៅជា​នាយរង​ប៉ុស្តិ មេ​ប៉ុស្តិ ជា​អធិការរង និង​ជា​អធិការ   ល​!​នា​ក្នុងអោកាស​នេះដែរ ឯកឧត្តម​ស្នងការ និង​លោកជំទាវ ដួង រដ្ឋា​-​ផាន់ សុ​ផេង បាន​ឧបត្ថម្ភ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចំ​នួ​១០៣២$(​មួយ​ពាន់​សាម​ស៊ិ​ប​ពីរ​ដុល្លារ​)​ដល់​ទិវា​អន្តរជាតិ​៨​មីនា ខួប​ទី​១០៣ ឆ្នាំ​២០១៤​នេះ​ផងដែរ​៕ ដោយ​សុផាត​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya