ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន​បន្ដកន្ទុយ​គ្នា សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ ​

ឡាន​បុក​ឡាន​បន្ដកន្ទុយ​គ្នា សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ ​

សៀមរាប ៖ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ នៅមុខ​ក្រុមហ៊ុន​តូយ៉ូតា លក់​រថយន្ដ​លើផ្លូវ​ជាតិ​លេខ​៦ ស្ថិតក្នុង ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​។​
​រថយន្ដ ដែល​គ្រោះថ្នាក់​ទាំង​៣​គ្រឿង នេះ ទី​១-​រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ២G-៦០៨៨ បើកបរ​ដោយ​ឈ្មោះ​អ៊ា​ត សុវណ្ណ ភេទ ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ដ សៀមរាប ដឹក​ភ្ញៀវ​បរទេស​។ ទី​២-​រថយន្ដ​ម៉ាក​សាំ​យ៉ុង​១២​កៅអី ពណ៌​ទឹក ប្រាក់​បើកបរ​ដោយ​ឈ្មោះ សា​រួន ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ កសិកម្ម សង្កាត់​ស្រងែ ក្រុង​សៀមរាប ដឹក​ភ្ញៀវទេសចរ​។ ទី​៣-​រថយន្ដ​ម៉ាក​គៀ ២៤​កៅអី​ពណ៌​ស ដឹក​ភ្ញៀវ​ពេញ អ្នក បើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ​។​
រថយន្ដ​ទាំង​៣​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​រថយន្ដ ឡិច​ស៊ី​ស​ពណ៌​ខ្មៅ​បើក​ខាងមុខ និង​រថយន្ដ សាំ​យ៉ុង​១២​កៅអី​បើក​កណ្ដាល ហើយ រថយន្ដ​ធំ​២៤​កៅអី​បើក​ខាងក្រោយ​។ ប៉ុន្ដែ​មកដល់​ទី​កើតហេតុ​ស្រាប់តែ​រថយន្ដ មួយគ្រឿង​ទៀត​អែប​ទិញ​ទឹកក្រូច​មិន បាន​ស៊ីញ៉ូ​អែប​ហើយ​ជាន់​ហ្វ្រាំង​ឈប់​តែ ម្ដង​។ រីឯ​រថយន្ដ​ឡិច​ស៊ី​ស​ជាន់​ហ្វ្រាំង បន្ថយល្បឿន​និង​រថយន្ដ​សាំ​យ៉ុង​បន្ថយ ល្បឿន​ដែរ ទើប​បណ្ដាលឱ្យ​រថយន្ដ​ម៉ាក គៀ​២៤​កៅ​ដែល​បើក​លឿន​ក៏​បុក​រថយន្ដ ពីក្រោយ​បន្ដកន្ទុយ​គ្នា ។ ប៉ុន្ដែ​ភ្ញៀវ ទេសចរ​បរទេស​ដែល​ជិះ​រថយន្ដ​ទាំង​៣ គ្រឿង​ពុំមាន​គ្រោះថ្នាក់​អ្វី​ជា​ដុំកំភួន​នោះ ឡើយ​។ រីឯ​រថយន្ដ​ទាំង​៣​គ្រឿង​នោះ​ទៀត សោត​ក៏​ខូចខាត​តិចតួច​ដែរ​។ ដោយ ឡែក​រថយន្ដ​ដែល​អែប​ឈប់​មិន​ស៊ីញ៉ូ​ក៏​បើក​ទៅ​បាត់​។​
សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ ហេតុ​ហើយ​ដែរ ប៉ុន្ដែ​ក្រុមហ៊ុន​ធានា រ៉ាប់រង​ជា​អ្នក​ចេញមុខ​ដោះស្រាយ​ថ្លៃ​ខូច ខាត​រថយន្ដ​ទាំង​៣​គ្រឿង​នោះ​។ ចំណែក ភ្ញៀវទេសចរ​ដែល​ជិះ​រថយន្ដ​ទាំង​៣​គ្រឿង ក៏​ផ្ទេរ​ទៅ​ជិះ​រថយន្ដ​១​គ្រឿង​ទៀត ហើយ រថយន្ដ​ដែល​ខូចខាត​ត្រូវបាន​ក្រុមហ៊ុន ធានារ៉ាប់រង​យកទៅ​ជួសជុល​វិញ​ដូចដើម​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya