ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​កំពង់ផែ​ក្រុងព្រះសីហនុ លួច​ប្រេង​លក់​រហូត​ក្លាយជា​សេដ្ឋី​ ​

ប្រធាន​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​កំពង់ផែ​ក្រុងព្រះសីហនុ លួច​ប្រេង​លក់​រហូត​ក្លាយជា​សេដ្ឋី​ ​

ព្រះសីហនុ​៖​ប្រធាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​លោក​ចាន់ កាំ​ង ត្រូវបាន​ប្រភព​ស្និត​របស់គាត់​អះអាងថា​ប្រធាន​ស្ថានីយ៍​ឥន្ធនៈ របស់​អង្គភាព​រដ្ឋ​មួយ​នេះ​បានធ្វើ សកម្មភាព​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​លួច​ប្រេង​របស់​អង្គភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​យកទៅលក់​នៅ​ទីផ្សារ​ខាងក្រៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកដល់ពេលនេះ​រូបគាត់​បាន​ក្លាយជា​សេដ្ឋី​នៅ​ក្រុងព្រះសីហនុ​មិន​ចាញ់​សេដ្ឋី​ផ្សេងៗ​ទៀត​ទេ​។​
តាម​ប្រភពពី​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា លោក​ចាន់ កាំ​ង ដែលជា ប្រធាន​ស្ថានីយ៍​ប្រេង​ដុះ​ស្នឹម​របស់​កំពង់ផែ​នោះបាន​លួច​ប្រេង​របស់​រដ្ឋ​ក្នុង​មួយឆ្នាំៗ​អស់យ៉ាង​តិច​១​លាន​លី​ត​ដោយ​ភាគច្រើន​ជា​ប្រេង​ម៉ា​ស្ស៊ូ​ត​ហើយ​ការ​លួច​នោះ​ដោយមាន​ការចូល​ដៃជើង​ជាមួយ​មន្ត្រី​ជាច្រើន​នៅ​កំពង់ផែ​ផងដែរ​។​ប្រេង​ដែល​លោក​ចាន់ កាំ​ង បាន​លួច​ពី​កំពង់ផែ​នោះ​តាមរយៈ​ប្រើ​ឲ្យ​មនុស្ស ជំនិត​របស់គាត់​បូម​ចេញពី​ស្ថានីយ៍​ប្រេង​ដឹក​តាម​រថយន្ត​ស៊ីទែន​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ​។​មូលហេតុ​ដែល​លោក​ចាន់ កាំ​ង មានលទ្ធភាព​ខ្ពស់​អាច​លួច​ប្រេង​ទៅ​លក់​នៅ​ទីផ្សារ​បាន ដោយ​ស៊ីប្រេង​តាមរយៈ​កុង​ទ័​រ​នៅពេលដែល​គេ​ចាក់​ប្រេង​ឲ្យ​រថយន្ត​ម៉ូតូ​ឲ្យ​មន្ត្រីរាជការ​ចាក់​គ្រឿងចក្រ របស់​កំពង់ផែ​និង​កប៉ាល់​ដែល​ចូល​ចត​នៅ​កំពង់ផែ​។​ក្រៅពី​ការ​លួច​ប្រេង​តាមរយៈ​ការ​ស៊ី​កុង​ទ័​រ​គឺ​លោក​ចាន់ កាំ​ង បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​របស់​កំពង់ផែ​ដោយ​ទិញ​ប្រេង​ចូល​សំរាប់​ប្រើ​ប្រា​ក់នៅ ក្នុង​កំពង់ផែ​លើស​ចំនួន​ដែល​ត្រូវការ​។​ហើយ​គេ​បាន​បំប៉ោង​ចំនួន​ការប្រើប្រាស់​ប្រេង​ដ៍​ច្រើនសន្ធឹក​សន្ធាប់​ចំពោះ​ប្រេង​ដែល​នៅសល់​ពី​ការប្រើប្រាស់​នោះ​ទើប​លោក​ចាន់ កាំ​ង អាច​យក​ប្រេង​ទៅ​លក់​នៅ លើ​ទីផ្សារ​បាន​ដោយមាន​សេចក្តីសុខ​ដឹក​ចេញ​ទាំង​ថ្ងៃ​ក៏​គ្មាន​នរណា​រករឿង​ដែរ​ពេលខ្លះ​លោក​ចាន់ កាំ​ង បាន​បញ្ជា​ឲ្យ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ចេញពី​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ឲ្យ​កំពង់ផែ​ទៅកាន់​ទីផ្សារ ដោយ មិនចាំបាច់​ដឹកយក​មក​ស្តុ​ប​ទុក​នៅ​ស្ថានីយ៍​របស់​កំពង់ផែ​ក៏បាន​ដែរ​។ ដោយមាន​ការឃុបឃិត​គ្នា លួច​ប្រេង​តាម​អំពើ​ចិត្ត​របស់ លោក​ចាន់ កាំ​ង និង​បក្ខពួក​នោះបាន​ធ្វើ​លោក​ចាន់ កាំ​ង ក្លាយជា​សេដ្ឋី​នៅ​ក្រុងព្រះសីហនុ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រហូតមក​ដល់ពេលនេះ​លោក​ចាន់ កាំ​ង មាន​ប្រាក់​និង​ដីធ្លី​តម្លៃ​រាប់សិប​លាន​ដុល្លារ​រួម​និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ឈ្មោះ​ឆ្នេរ​ជលសា CCF នៅ​កណ្តាល​ក្រុងព្រះសីហនុ​។​
សូម​រំលឹកថា​នៅ​អង្គភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​មួយឆ្នាំៗ​បាន​ទិញ​ប្រេង​ចូល​សំ​បំរើ​ការងារ​នៅក្នុង​អង្គភាព​និង​ផ្គត់ផ្គង់​កប៉ាល់​នាវា​ជាង​១០​លាន​លី​ត​ជិត​៨០%​ជា​ប្រេង​ម៉ា​ស្ស៊ូ​ត​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya