ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ភរិយា​អភិបាលរង​ខេត្តក្រចេះ​ប្តឹង​អភិបាលក្រុង​ក្រចេះ ពីបទ​ទ​ម្លះ​កេរ្តិ៍ខ្មាស​ និង​អំពើហិង្សា​ដោយ​ចេតនា​

ភរិយា​អភិបាលរង​ខេត្តក្រចេះ​ប្តឹង​អភិបាលក្រុង​ក្រចេះ ពីបទ​ទ​ម្លះ​កេរ្តិ៍ខ្មាស​ និង​អំពើហិង្សា​ដោយ​ចេតនា​

​    ​ខេត្តក្រចេះ​៖​ភរិយា​លោក​ខាន់ ចំណាន អភិបាលរង​ខេត្តក្រចេះ​បានដាក់​ពាក្យ បណ្តឹង​ប្រឆាំង លោក​ហង្ស ចាន់​ឌី អភិបាលក្រុង​ក្រចេះ​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​ដោយ​ចោទ​ពីបទ​ទ​ម្លះ កេរ្តិ៍ខ្មាស​និង​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​នៅ​ទីសាធារណៈ​។​
​    ​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​ទំនាស់​របស់​ភរិយា​លោក​អភិបាលរង​ខេត្តក្រចេះ ខាន់ ចំណាន និង​លោក​អភិបាលក្រុង​ក្រចេះ ហង្ស ចាន់​ឌី គឺ​បាន​កើតមាន​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​ភាគី​ភរិយា​លោក​អភិបាលរង​ខេត្ត​បាន​ចោទ​លោក​អភិបាលក្រុង​ថា​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​រូបអ្នក​ស្រី​ទ​ម្លះ​កេរ្តិ៍ខ្មាស​និង​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​នៅ​ទីសាធារណៈ​នៅក្នុង​កម្មវិធី​ជួបជុំ​ការ​ពិសារ​ភោ​ជនី​អាហារ​នៅក្នុង​រាត្រី​មួយ​។​ក្រោយពី​កើតមាន​រឿងអាស្រូវ​នេះ​ភរិយា​លោក​អភិបាលរង​ខេត្ត​ខាន់ ចំណាន បានកើត​ទុក​មិន​សុខចិត្ត​ដោយ​ប្តឹង លោក​អភិបាលក្រុង​ទៅ​លោក​អភិបាលខេត្ត ស ចំ​រ៉ុង ឲ្យ​ជួយ​រក​ភាពយុត្តិធម៌​ជូន​លោកស្រី​ក្រោយពី មានការ​ប្តឹង​នេះ​លោក​អភិបាលខេត្ត ស ចំ​រ៉ុង ក៍បាន​កោះហៅ​ភាគី​ទាំងពីរ​មក​សាកសួរ​។​ហើយ​ក្នុង ពេលនោះ​លោក​អភិបាលក្រុង​ក៍​បានធ្វើកា​រ​សុំទោស​និង​ចេញ​ប្រាក់​ជាច្រើន​ម៉ឺន​ទៅដល់​លោកស្រី​ភរិយា​លោក​អភិបាលរង​ខេត្ត ប៉ុន្តែ​ដោយ​ភរិយា​លោក​អភិបាលរង​ខេត្ត​យល់ថា​ការប្រមាថ​របស់លោក អភិបាលក្រុង​មកលើ​រូបគាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មិនអាច​យក​ការសុំ​ទោស​និង​ទឹកប្រាក់​មក​លុបលាង​បាន​នោះ​ក៏​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​តែម្តង​ដើម្បី​រក​យុត្តិធម៌​។​
​លោក​ខាន់ ចំណាន អភិបាលរង​ខេត្តក្រចេះ​និង​ជា​ស្វាមី​ស្ត្រី​រងគ្រោះ​បាន​ថ្លែង​ឲ្យ​ដឹងថា ភរិយា​របស់លោក​ពិត​ជា​បានដាក់​ពាក្យ​ប្តឹង​លោក​អភិបាលក្រុង​ក្រចេះ​ហង្ស ចាន់​ឌី ទៅកាន់​តុលាការ ដោយ​ចោទ​ពីបទ​ទ​ម្លះ​កេរ្តិ៍ខ្មាស​និង​ប្រព្រឹត្ត​អំពើហិង្សា​នៅ​ទីសាធារណៈ​មែន​។​ហើយ​មុន​មានការ​ដាក់ពាក្យ​ប្តឹង​លោក​និង​ភរិយា​របស់លោក​បាន​ពិគ្រោះគ្នា​យ៉ាង​ល្អិតល្អន់​មិនមែន​ចេះតែ​ប្តឹងៗ​ទេ​។​ក្នុងនាម​លោក​ជា​ស្វាមី​ល្អ​និង​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដ៏​ល្អ​គឺត្រូវធ្វើ​អ្វី​ទៅតាម​សច្ចៈ​ធម៌​និង​ច្បាប់​។​

​លោកស្រី​ចាប ស៊ូ​រស្មី ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តក្រចេះ​បាន​ថ្លែង​ឲ្យ​ដឹងថា ភរិយា លោក​អភិបាលរង​ខេត្តក្រចេះ ខាន់ ចំណាន ពិតជា​បានដាក់​ពាក្យ​ប្តឹង​ប្រឆាំង​លោក​អភិបាលក្រុង​ក្រចេះ ហង្ស ចាន់​ឌី មែន​។​ហើយ​មកដល់ពេលនេះ​អយ្យការ​កំពុង​ដំណើការ​នីតិវិធី​តាមផ្លូវ​ច្បាប់ ដោយ បាន​កោះហៅ​សាក្សី​មក​សាកសួរ​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya