ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​អំពើពុករលួយ​ដ៏​ធំ​នៅ​ក្រសួង​ធម្មការ​ក្នុងពេល​ប្រឡង​ប្តូរ​គ្របខ័ណ្ឌ​ ឡើង​កាំ​ប្រាក់​ឆ្នាំ​២០១៣

ធ្លាយ​រឿង​អំពើពុករលួយ​ដ៏​ធំ​នៅ​ក្រសួង​ធម្មការ​ក្នុងពេល​ប្រឡង​ប្តូរ​គ្របខ័ណ្ឌ​ ឡើង​កាំ​ប្រាក់​ឆ្នាំ​២០១៣

​    ​ភ្នំពេញ​៖​មន្ត្រី​អ​ន្ទ្រឹ​សរ​បស់​ក្រសួង​ធម្មការ​និង​សាសនា​ចំនួន​២​រូប​បាន​រង​នៅ​ការ​រិៈ​គន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធំ​មួយ​ដោយ​ទទួលបាន​ទឹកប្រាក់​សរុប​ប្រមាន​២០​ម៉ឺន​ដុល្លារ តាមរយៈ​ការ​គាប សង្កត់​ពី​មន្ត្រីរាជការ​ទូទាំងប្រទេស​ដែលជា​អ្នក​ចូល​រូ​ម​ប្រឡង​ប្តូរ​គ្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៣​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ធម្មការ​និង​សាសនា​។​

​    ​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​តាម​បណ្តា​ខេត្ត​ជាច្រើន​បាន​អះអាង​ដូចៗ​គ្នា​ថា​នៅមុន​ពេល​ប្រឡង​ប្តូរ​គ្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​នោះ​មន្ត្រី​សំខាន់​២​រូប​នៅ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ណែនាំ​និង​ខ្សឹបប្រាប់​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​ជាច្រើន​ឲ្យ​ជួយ​ប្រាប់​មន្ត្រីៗ​ក្រោម​ឱវាទ​ថា បើ​មន្ត្រី រូប​ណា​ចង់​ប្រឡង​ឡើង​កាំ​ប្រាក់​តម្រូវ​ឲ្យ​ដាក់ពាក្យ​ចូល​ប្រឡង និង​យកប្រាក់​ទៅជូន​ពួកគាត់ ក្នុងតម្លៃ ពី​១០០០​ដុល្លារ​ទៅ​១៨០០​ដុល្លារ ទើប​ការប្រឡង​នោះបាន​ជាប ដោយ​ស្វ័យប្រវត្តិ​។ ដោយមាន​សេចក្តីណែនាំ​ជាសម្ងាត់​នេះ ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​រួម​និង​មន្ត្រី​ដែលមាន​ចេតនា​ចង់ ឡើង​កាំ​ប្រាក់​ខ្ពស់​ម្នាក់ៗ​បាន​ខំ​ស្ទុះស្ទារ​ទៅ​ខ្ចីបុល​ប្រាក់​គេ ដើម្បី​យកទៅ​ចំណាយ​ក្នុង​ការប្រឡង​ប្តូរ គ្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​នោះ​។ ព្រោះថា​នៅពេល​បាន​ប្តូរ​គ្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​នោះ​គឺ​ពួកគាត់​បាន ទទួលផល​ប្រយោជន៍​ជាច្រើន​ដូចជា​ទទួលបាន​ប្រាក់ខែ​ខ្ពស់ មាន​វាសនា​ទទួល​មុខតំណែង​ខ្ពស់ និង​ថែម​អាយុ​ធ្វើការ​បានយូរ​ក្រ​ចូលនិវត្តន៍​ជាដើម​។

​ហើយ​មកដល់ពេលនេះ​មន្ត្រី​មន្ទីរ​ធម្មការ​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​ដែល​បាន​ខ្ចីប្រាក់​ពី​ម្ចាស់បំណុល​គឺ​ខ្លះ​មិនទាន់បាន​រកប្រាក់​សង​ម្ចាស់បំណុល​គ្រប់​នៅឡើយ​។​ព្រោះថា​មន្ត្រី​មន្ទីរ​ធម្មការ​ម្នាក់ៗ​ក្រៅតែពី​ប្រធាន​មន្ទីរ​គឺ​ពិបាក​រកប្រាក់​ណាស់​មិនមែន​ដូច​នៅ​ស្ថាប័ន​ផ្សេងៗ​ទៀត​ណាស់​។​ដូច្នោះ​ទឹកប្រាក់​១០០០​ដុល្លារ​ទៅ​១៨០០​ដុល្លារ​គឺ​ពិតជា​ច្រើន​សម្រាប់​ពួកគាត់​។​
​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកសារព័ត៌មាន​ពុំ​អា​ចរក​ការបំភ្លឺ​ពី​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​និង​អ្នកនាំពាក្យ​របស់​ក្រសួង​បាន​នោះទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya