ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ចែកចាយ​ថ្នាំញៀន ​

ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ចែកចាយ​ថ្នាំញៀន ​

ភ្នំពេញ : នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ២០១៤​នេះ បាន​បើក​ប្រតិបត្តិការ ចុះទៅ​ឆែកឆេរ និង​ចាប់ខ្លួន​មុខ សញ្ញា​ចែកចាយ​ថ្នាំញៀន ចំនួន​៣​នាក់ ស្ថិតនៅ​ផ្ទះ​លេខ​៦​ដេ ផ្លូវ​២០៧ ភូមិ​៤ ហៅ​ភូមិ​សន្តិភាព សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ដោយ​រឹបអូស​ថ្នាំញៀន ប្រមាណ ៣,៣៦​ក្រាម ។​
​ក្រោយពី​ទ​ទូល ព័ត៌មាន​សម្ងាត់ ស្តីពី​សកម្មភាព​ចែកចាយ លាក់ទុក និង​ប្រើប្រាស់​គ្រឿងញៀន​រួចមក លោក ប៊​ន សំអាត នាយការិយាល័យ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច របស់លោក ដោយមាន​ការឯកភាព ពី​តំណាង​អយ្យការ ចុះទៅ​ឆែកឆេរ នៅ​ទីតាំង​ខាងលើ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ ទាំង​៣​នាក់ និង​វត្ថុតាង​គ្រឿងញៀន មួយចំនួន​ផងដែរ ។​
​មន្ត្រីនគរបាល​ដដែល​នេះ បាន​និយាយថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច ចាប់ខ្លួន រួមមាន ទី​១-​ឈ្មោះ សោម ចិ​ត្រា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​, ទី​២-​ឈ្មោះ ម៉ៅ មី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ និង​ទី​៣-​ឈ្មោះ ម៉ៅ ថន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya