ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » អ្នកចែកចាយ​ថ្នាំញៀន ប្រុស​ស្រី​៦​នាក់​ត្រូវបាន​តុលា​ការសំរេច​ឃុំខ្លួន​ ​

អ្នកចែកចាយ​ថ្នាំញៀន ប្រុស​ស្រី​៦​នាក់​ត្រូវបាន​តុលា​ការសំរេច​ឃុំខ្លួន​ ​

កំពង់ឆ្នាំងៈ     នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ បន្ទាប់ពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ស្ទាក់​ចាប់បាន នៅក្នុង​៤​ករណី​ផ្សេងគ្នា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ នៅ​ស្រុក​កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង ។
​ជនល្មើស​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់បាន នៅក្នុង​ករណី​៣​ផ្សេងគ្នា​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា នៅក្នុង​ស្រុក​កំពង់ត្រឡាច ក្នុងនោះ​ចាប់បាន​ចំនួន​៥​នាក់ គឺ​៖´ ១​ឈ្មោះ ហា អូន អាយុ​២៥​ឆ្នាំ​, ២​ឈ្មោះ ប៊ុន គឹម​សៀន អាយុ​២៤​ឆ្នាំ ៣​ឈ្មោះ ទេព វ៉ាន់​នី (​ស្រី​)​អាយុ​១៩​ឆ្នាំ ពេល​ចាប់ខ្លួន ពួកគេ​ទាំង​៣​នាក់​មាន​អាវុធខ្លី​១​ដើម​នៅជាប់​ខ្លួន​, ៤​ឈ្មោះ សុខ សុផល អាយុ​២៣​ឆ្នាំ​, ៥​ឈ្មោះ សូ សុផល អាយុ​៣៥​ឆ្នាំ​។​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ពួកគេ​ទាំង​៥​នាក់ រួមមាន ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣២​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៥​គ្រឿង ទូរស័ព្ទដៃ​៥​គ្រឿង ប្រាក់​សរុប ២១​ម៉ឺន​រៀល ម៉ូតូ​២​គ្រឿង អាវុធខ្លី​ម៉ាក​កា​៥៤​មួយ​ដើម​គ្រាប់​១០​គ្រាប់ និង​សម្ភារៈ​ប្រើ ប្រាស់​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។ ដោយឡែក​ករណី​មួយទៀត សមត្ថកិច្ច​នគរបាល​ខេត្ត​និង​ក្រុង បាន​ស្ទាក់​ចាប់បាន​មេ ក្លោង​ចែកចាយ​ថ្នាំញៀន​ជា​ស្ត្រី​ម្នាក់​ឈ្មោះ សេន ដា អាយុ​៣១​ឆ្នាំ កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែមីនា នៅ​ចំណុច​សួនច្បារ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ទូរស័ព្ទដៃ​២​គ្រឿង ប្រាក់​៤​ម៉ឺន​៥​រយ​រៀល ប្រាក់​ដុល្លា​១៥០​ដុល្លា និង​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​ជនល្មើស​ទាំង​៦​នាក់ និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា​នេះ ដើម្បី​ប្រគល់ជូន​លោក​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​តាម​និតិ​វិធី ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya