ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News » ចេញ​ពី​​គុក​​បាន​​បី​​ខែ​​ត្រូវ​​ប៉ូលីស​​ចាប់​​ម្តង​ទៀត​​ព្រោះ​​កូន​

ចេញ​ពី​​គុក​​បាន​​បី​​ខែ​​ត្រូវ​​ប៉ូលីស​​ចាប់​​ម្តង​ទៀត​​ព្រោះ​​កូន​

​បន្ទាយមានជ័យ ៖ស្ត្រី​មេម៉ាយ​ក្រីក្រ​ប្តី​ស្លាប់ចោល​ម្នាក់​ដែល​ទើបតែ​ចេញពី​គុក​បាន​បី​ខែ​ព្រោះ តែ​ពិបាក
​ក្នុងការ​ចិញ្ចឹម​កូន​៤​នាក់​ក្នុងបន្ទុក​បាន​លួច​ខោអាវ​របស់​អាជីវករ​នៅក្នុង​ផ្សារ​ត្រូវ​ម្ចាស់​ខោអាវ​ទាន់​ប្ដឹង
​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃរសៀល​ទី​១២​កក្ត​ដា​២០១៣​នៅ​ផ្សារ​សិរីសោភ័ណ​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា
​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត។​

​ព័ត៌មាន​ពី​ម្ចាស់​តូប​ដែល​លក់​នៅ​ទល់មុខ​តូប​កើតហេតុ​បានអោយដឹងថា ខណៈពេល​ការលក់​កំពុងតែ​ដាច់
​និង​មាន​នាក់​ទិញ​ជាច្រើន​កំពុងចាម​រោម គាត់​បានឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​រូប​នោះបាន​បន្លំ​លួច​យក​ខោអាវ​របស់​ម្ចាស់​តូប​កើតហេតុ គាត់​ក៏បាន​រត់​ទៅប្រាប់​ម្ចាស់​តូប ភ្លាមៗ​នោះ​ ម្ចាស់​តូប​ក៏​ទៅប្តឹង​សមត្ថកិច្ច​ផ្សារ​នគ​បាល​សណ្តាប់ធ្នាប់​នៅ​និង​ផ្សារ​អោយធ្វើ​ការឃាត់ខ្លួន​តែម្ដង ។

​ព័ត៌មាន​ពី​ការិយាល័យ​ជំនាញ​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់នេះ​មានឈ្មោះ
លន់ រ៉​ន អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បានធ្វើ
​សកម្មភាព​លួច​ខោអាវ​ចំនួន​៨​ខោអាវ​របស់​អាជីវក​រ​នៅក្នុង​ផ្សារ​សិរីសោភ័ណ​ហើយក៏​ត្រូវបាន​ម្ចាស់​គេ​ទាន់​ប្តឹង​អោយ​សមត្ថកិច្ច​ផ្សារ​នគ​បាល​សណ្តាប់ធ្នាប់​នៅ​និង​ផ្សារ​ឃាត់ខ្លួន​រួច​ប្រគល់អោយ​ការិយាល័យ​ជំនាញ។ ប៉ូលីស​បាន​បន្តទៀតថា ស្ត្រី​នេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចំនួន​៤​ដង​រួចមក​ហើយដោយ
​ចុងក្រោយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួច​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​៣​ខែ​ក៏​ធ្វើ​សកម្មភាព​លួច
​បន្តទៀត ។

សមត្ថកិច្ច​បាន​បញ្ចាក់​ថា ស្ត្រី​នេះ​ពុំ​លួច​អ្វី​អោយ​ធំ​ដំ​នោះទេ​ហើយ​មានកូន​ក្នុងបន្ទុក​៤​នាក់ ​បន្ទាប់ពី​ប្តី ​ស្លាប់ចោល​រាប់​ឆ្នាំ​មកហើយ​និយាយ​រួម​សមត្ថកិច្ច​តែង​ធ្វើការ​អប់រំ​មិន​ចង់​ឃាត់ខ្លួន​នោះទេ ។ ស្ត្រី​មេម៉ាយ​ ក្រីក្រ​នេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​មុខ​សមត្ថកិច្ច​ថា ខ្លួន​មិន​ចង់​ដើរ​លួច​គេ​ទេ​ហើយ​បើ​ចាប់គាត់​ដាក់គុក​គាត់​ប្រាកដជា​ស្លាប់​ព្រោះ​កូន​គាត់​មាន​រហូតដល់​ទៅ​៤​នាក់​ធំ​បំផុត​អាយុ​១៥​ឆ្នាំ​តូច​ជាងគេ​អាយុ​
៨​ឆ្នាំ​វា​ត្រូវការ​រូបគាត់​បីបាច់​ថែរក្សា ៕

សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya