ព្រះសីហនុៈ កាលពីថ្ងៃទី១២ មីនា ២០១៤ វេលាម៉ោង៧និង៣០នាទី នៅតាមផ្លូវលំ ក្រាលក្រួសក្រហម ក្នុងភូមិ ។ សពបុរសម្នាក់ ត្រូវបានអ្នកស្រុក ប្រទះឃើញស្លាប់ កណ្តាលផ្លូវលំ ក្នុងភូមិបង្កឲ្យ មានការភ្ញាក់ផ្អើល រួចរាយការណ៍ ទៅសមត្ថកិច្ច ។
បុរសដែល ស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ គង់ សុខុម ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរ មិនពិតប្រាកដ ហើយលែង ប្រពន្ធជាយូរមកហើយ និងគ្មានកូនទេ ដោយបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ជាមួយបងថ្លៃឈ្មោះ ពុធ ហុង ក្នុងភូមិស្វាយ ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ កាលពីល្ងាច ថ្ងៃកើតហេតុគេ ឃើញបុរសរងគ្រោះទៅហូបស្រា ជាមួយមិត្តភក្តិរបស់គាត់ ចំនួន៣នាក់ផ្សេងទៀត ក្រោយ មកមិត្តភក្តិរបស់គាត់ចេញទៅបាត់អស់ បន្ទាប់បុរសរងគ្រោះ ក៏បានចាកចេញពីរោង ស្រានោះ តាមក្រោយ ដែរ ខណៈដែលដើរទៅជិតដល់ផ្លូវលំ ប្រហែល១០ម៉ែត្រទៀតប៉ុណ្ណោះ ក៏គាត់ដួលបាត់មាត់បាត់កតែម្តង ៕