ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ចុះ​លាង​សំណាញ់​លង់ទឹក​ស្រះ​ស្លាប់​ ​

បុរស​ម្នាក់ ចុះ​លាង​សំណាញ់​លង់ទឹក​ស្រះ​ស្លាប់​ ​

បាត់ដំបង ៖ កាលពី ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​ បុរស​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ ញ៉ែម សារ៉ន អាយុ​៥៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្រុមទី​១២ ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។ ស្រះ​ទឹក​ដែល​ជនរងគ្រោះ​លង់​ស្លាប់មាន​ទំហំ​៥​គុណ​៨​ម៉ែត្រ​ជំរៅ​៦​ម៉ែត្រ  ។​

​ស្ដ្រី ឈ្មោះ ពៅ វ៉ាន់​ថា អាយុ​៤៧​ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ប្ដី​របស់គាត់​បាន​ប្រាប់ថា យក​សំណាញ់​ទៅ​បង់​ត្រី នៅ​ភូមិ​អង់​រហូត​ម៉ោងជាង​១១​ព្រឹក មិនឃើញ​ប្ដី​មក​ផ្ទះ​វិញ ។ ស្រាប់តែ​ម៉ោង​១២​និង​៣០​នាទី ឈ្មោះ ជូ ពៅ​ពិ​សិទ្ធ ជា​អ្នកជិតខាង​បានមក​ប្រាប់​គាត់​ថា ប្ដី​លង់ទឹក​ស្លាប់បាត់​ហើយ ។

ឈ្មោះ ជូ ពៅ​ពិ​សិទ្ធ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​១២ ជនរងគ្រោះ​មកពី​បង់​ត្រី​នៅ​ភូមិ​អង់ ហើយ​បាន​ចុះ​ក្នុង ស្រះ​ដើម្បី​លាង​សំណាញ់ ។ ពេលនោះ​លោកតា​ឈ្មោះ សា ឡា​ត់ អ្នក​ដាំ​ដំណាំ​ហាម​មិនឱ្យ​ចុះ​លាង ព្រោះ​ឃើញ​ស្រវឹង តែ​ជនរងគ្រោះ​នៅតែ​ចុះ​លាង​។ មួយសន្ទុះ​ក្រោយមក​បាត់​ខ្លួន​ជនរងគ្រោះ ក៏មាន​ការសង​ស្ស័​យ តា​សាឡា​ត់​ឱ្យគេ​ចុះ​រាវ​ទើប​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya