កណ្ដាល ៖កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ រហូតដល់វេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១២ខែ ឆ្នាំដដែល នៅពុំមានម្ចាស់មកយកត្រឡប់ទៅវិញទេ ទើបសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបង្កើតគណៈកម្មការឆែកឆេរនៅ ក្នុងរថយន្ដទាំង២គ្រឿងនោះ ហើយនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
រថយន្ដកាមរីចំនួន២គ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតចោលនៅលើ ចិញ្ចើមផ្លូវលេខ១០៤ ចំណុចខាងមុខធនាគារនៃកម្ពុជាសាខា ក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅអស់រយៈពេល២ថ្ងៃ ពុំមានអ្នកណាមកយកត្រឡប់ទៅវិញទេ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលក្រុងតាខ្មៅចុះទៅ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីស្រាវជ្រាវរក ម្ចាស់ ។
រថយន្ដទាំង២គ្រឿងនោះ មួយគ្រឿងម៉ាកាមរីហើម ស៊េរីឆ្នាំ១៩៩៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-0845 និងមួយគ្រឿងទៀតម៉ាកកាមរីស្វិត ស៊េរីឆ្នាំ១៩៩២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ង-៣៦៩១.ពភ២ ។ លោកអធិការបានបន្ដថា ក្រោយពីត្រួតពិនិត្យរថយន្ដទាំង២គ្រឿងរួចមក ពុំបានរកឃើញឯកសាពាក់ព័ន្ធនៅក្នុងរថយន្ដទាំង២គ្រឿងនេះទេ ។
រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៤ នៅពុំទាន់មានម្ចាស់រថយន្ដមកទំនាក់ទំនងរករថយន្ដនៅឡើយ ហើយបច្ចុប្បន្ននេះរថយន្ដទាំង២គ្រឿងត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ។ បើមានបងប្អូនណាបាត់រថយន្ដដូចមានភិនភាគខាងលើនេះ សូមមកទំនាក់ទំនងជាមួយនគរបាលក្រុងតាខ្មៅ និងភ្ជាប់ឯកសារថយន្ដផង ៕