ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ព្រុំ សុខា ៖ ការធ្វើ​បាតុកម្ម មិនមែនជា​ដំណោះស្រាយ​ទេ ​

លោក ព្រុំ សុខា ៖ ការធ្វើ​បាតុកម្ម មិនមែនជា​ដំណោះស្រាយ​ទេ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤​ថា “​ជម្រើស​យក​ការធ្វើ​បាតុកម្ម​នោះ មិនមែនជា​ដំណោះស្រាយ​នៅ​កម្ពុជា​ទេ មិនថាតែ​កម្ពុជា​ទេ សូម្បីតែ​ប្រទេស​គេ ការធ្វើ​បាតុកម្ម​មិនមែនជា​ដំណោះស្រាយ​ទេ គឺ​មានតែ​ការចរចា​ដើម្បី បញ្ចប់​បញ្ហា​ទាំងឡាយ​ដែល​កើតមានឡើង ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ការចរចា ហើយ​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការកែទម្រង់ការ​បោះឆ្នោត នឹង​រង់ចាំ​ឆន្ទៈ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការចរចា​”​។​
រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា បាន​ថ្លែងថា ចំពោះ​ការប្រកាស​ធ្វើបាតុកម្ម របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ផ្អាក​ការចរចា បើ​មិនមាន​ការកែប្រែ​សមាសភាព គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​នោះ មិនមែនជា​ដំណោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​នានា ដែល​បាន​កើតឡើង​ទេ​។​
​គណបក្ស​ទាំង​ពីរបាន​ជួបប្រជុំគ្នា ជា​ច្រើនដង​មកហើយ ហើយ​នៅ​លើកចុងក្រោយ​នេះ ក៏បាន​ជួបគ្នា​ពីរដង ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ រវាង​បក្ស​ទាំងពីរ ហើយនឹង​គ្រោង​ជួបគ្នា​ម្តងទៀត នៅពេល​ខាងមុខ ប៉ុន្តែ លោក សម រង្ស៊ី ប្រកាស​ធ្វើបាតុកម្ម និង​មិន​ចូលជួប​ប្រជុំ​ជាមួយ គណបក្ស​ប្រជាជន​នោះ ក៏​មិនដឹង​គិត​យ៉ាងម៉េច​ដែរ ហើយ​នេះ​ក៏​ជា​សិទ្ធិ​របស់គាត់​។​
​លោក សម រង្ស៊ី បាន​មានប្រសាសន៍​នៅក្នុង ពិធី​សំណេះ​សំ​ណា​ជាមួយ​អ្នកគាំទ្រ កាលពី​ថ្ងៃទី​១២ ខែមីនា នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​ថា “​ប្រសិនបើ​ពុំមាន​កំណែទម្រង់ សមាសភាព គ​.​ជ​.​ប ទេ យើង​នឹង​ផ្តាច់​ការចរចា​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រៀមខ្លួន​ធ្វើ​មហា​បាតុកម្ម​ទៀត​”​។​
​ជាមួយគ្នា​នោះ​លោក សម រង្ស៊ី ក៏​រំពឹងទុក​ថា​ការធ្វើ​មហា​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​មនុស្ស​ចូលរួម​ប្រមាណ ២​លាន​នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya