ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី១២ខែមីនាឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងនិងម្នាក់ទៀតធ្លាយ ពោះវៀនរងរបួសធ្ងន់បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស៊ុយ ស៊ូគីនិចមួយគ្រឿង ហើយត្រូវរថយន្តកូរ៉េមួយតោនកន្លះបុកចំពេញទំហឹងប៉ើងធ្លាក់ពីលើ ថ្នល់ចូលអូរក្បែរចិញ្ចើមផ្លូវ ។
មុនពេលកើតហេតុគេឃើញបុរស០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី និក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8157 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០៣ ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក្បែរសួនឧស្សាហកម្មវឌ្ឍនៈ២ ក៏មានរថយន្តកូរ៉េមួយតោនកន្លះ ពណ៌ខៀវ មិនស្គាល់ស្លាកលេខ ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូ បើកយ៉ាងលឿនមកបុកម៉ូតូស៊ុយស៊ូគីនិចអូសជនរងគ្រោះធ្លាក់ផ្លូវ ខាងឆ្វេងបណ្តាលឱ្យស្លាប់ម្នាក់នៅនិងកន្លែង និងម្នាក់ទៀតធ្លាយពោះវៀនរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹងទៅសង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យ។ ចំណែករថយន្តបង្កបន្ទាប់ពីបង្កហេតុរួចក៏បានបើករត់គេចបាត់ស្រមោលតែម្តង៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងរបួសធ្ងន់