បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្ដ បន្ទាយមានជ័យ ។
មន្ដ្រី កងរាជអាវុធហត្ថស្រុកមង្គល បុរីបានឱ្យដឹងថា ជនដែលប៉ុនប៉ងសម្លាប់ ម្ដាយឈ្មោះណៅ ប៊ុនរ័ត្ន ហៅទាវ អាយុ ៣៦ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ស្ថិត ក្នុងភូមិ-ឃុំកើតហេតុ ។ ជន សង្ស័យមានប្រពន្ធឈ្មោះឈួន ប៊ុនណា អាយុ២៩ឆ្នាំមានកូនស្រី២នាក់ ប៉ុន្ដែ បច្ចុប្បន្នបានរត់ចោលទៅរស់នៅឯស្រុកកំណើតក្នុងខេត្ដកណ្ដាល ។
មន្ដ្រី ដដែលបានឱ្យដឹងទៀតថា ម្ដាយ ដែលកូនបម្រុងចាក់ដុតទាំងរស់ឈ្មោះ អោក ទៀង អាយុ៦៤ឆ្នាំ មានប្ដីឈ្មោះ ណៅ តូ អាយុ៦៤ឆ្នាំ ។
មុនពេលកើតហេតុទំនងជាម្ដាយ ឪពុកស្ដីបន្ទោសនិងប្រដែប្រដៅបន្ដិច បន្ដួច ព្រោះតែកូននោះដើរផឹកស៊ីប៉ោឡែ មិនជួយធ្វើការងារផ្ទះសម្បែង ។ ម្យ៉ាង ប្រហែលជាជនសង្ស័យក្រពុលមុខតូចចិត្ដប្រពន្ធកូនរត់ចោលផង ទើបចាប់ម្ដាយ ដាក់នៅក្នុងផ្ទះរួចយកដែកត្បែងបិទខ្ទាស់ កន្លឹះខាងក្រៅចាក់សាំងបម្រុងដុត ។ ពេលនោះអ្នករស់នៅជិតខាងនិងអ្នកភូមិបានផ្អើលឆោឡោអ្នកខ្លះរារាំង ជនសង្ស័យនិងខ្លះទៀតរត់ទៅប្ដឹងសមត្ថកិច្ចទើបឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកន្លែងកងរាជ អាវុធហត្ថស្រុកមង្គលបុរីតែម្ដង ៕