ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៤ នៅផ្ទះលេខ២០ ផ្លូវ២៥១ ក្នុង សងា្កត់បឹងសាឡាង ខណ្ឌទួលគោក ។ ក្នុងប្រតិបត្ដិការខាងលើនេះបើតាមមន្ដ្រី នគរបាលមូលដ្ឋានបង្ហើបឱ្យដឹងថា ប្រតិបត្ដិការដឹកនាំដោយលោកព្រះរាជអាជ្ញារង លី សុផាន់ណា និងមន្ដ្រីពេទ្យសត្វរួម នឹងអាជ្ញាធរមានសមត្ថកិច្ចផងដែរ ។
ទីតាំងកុងស៊ីកាប់ជ្រូកតូច និងធំដែលស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយបច្ចុប្បន្នទីតាំងកាប់ ជ្រូកខាងលើនេះបានបន្ដធ្វើអាជីវកម្មជា រៀងរាល់ថ្ងៃមានចំនួនរាប់សិបក្បាលក្នុងមួយយប់ដើម្បីចែកចាយនៅលើ ទីផ្សារក្នុងរាជធានីភ្នំពេញ ។
ចេញដោយព្រះរាជ អាជ្ញារង លី សុផាន់ណា ទៅលើទីតាំង ទាំង៣នេះដែលគេដឹងថា ម្ចាស់ទីតាំងធំជាងគេឈ្មោះ សេង ហុង ភេទ ស្រី អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះខាងលើ។ ប្រតិបត្ដិការរបស់សមត្ថកិច្ចដែលចុះអនុ វត្ដនិងត្រួតពិនិត្យទៅលើទីតាំងកុងស៊ីកាប់ ជ្រូកចំនួន៣ក្នុងសង្កាត់បឹងសាឡាងនេះ ដោយគេសង្ស័យថា ទីតាំងទាំងនោះធ្វើ អាជីវកម្មកាប់ជ្រូកគ្មានច្បាប់អនុញ្ញាត នោះទេ ។
ប្រភព ខាងលើបានឱ្យដឹងទៀតថា ទីតាំងកុងស៊ីកាប់ជ្រូកនេះគឺមិនមានច្បាប់អនុញ្ញាតពីជំនាញឬ ក៏អាជ្ញាធរ គ្រប់លំដាប់ថ្នាក់នោះឡើយ តែពេលនេះ ទើបឃើញមន្ដ្រីជំនាញចុះមកត្រួតពិនិត្យមើល ៕