ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ សិស្ស​រៀន​បើក​នៅ​សា​លាដៃ​ទិព្វ ​

ឡាន​បុក​ម៉ូតូ សិស្ស​រៀន​បើក​នៅ​សា​លាដៃ​ទិព្វ ​

ក្រុង​ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ នៅតាម បណ្ដោយ​ផ្លូវ​បេតុង ចំណុច​ផ្លូវបំបែក ជា​បួន ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​
​សិស្ស​រៀន​បើកបរ​នៅ​សាលាបង្រៀន​បើកបរ​យីហោ​ដៃ​ទិព្វ​ម្នាក់​ពេល​រៀន​បើកបរ ទំនង​ចេះ​មិនទាន់ ប្រសប់ ខណៈ​គ្រូបង្រៀន​បណ្ដែតបណ្ដោយ ឱ្យ​បើក​តាមផ្លូវ​មាន​មហាជន​ច្រើន ហើយ​ភ័យ​ស្លន់ស្លោ​បានជា​ន់​ហ្គា​រ​ស្មាន តែ​ហ្វ្រាំង​ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្ដាលឱ្យ បាក់​ម្រាមជើង​ខាងឆ្វេង ។​
ជន​រង គ្រោះ​ដែល​ត្រូវ​អ្នករៀន​បើកបរ រថយន្ដ​ថ្មីថ្មោង​បើក​បុក​ឱ្យ​បាក់​ម្រាមជើង ឈ្មោះ ហ៊ុន ហោ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្នុងប្រទេស​ថៃ បច្ចុប្បន្ន​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ ខាងលើ ។ ជនរងគ្រោះ​បានធ្វើ​ដំណើរ តាម​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ ២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1K-5349 ។ ចំណែក​រថយន្ដ​បង្ក​របស់ សាលាបង្រៀន​បើកបរ​យីហោ​ដៃ​ទិព្វ សាលាក្រុង​ប៉ោយប៉ែត ម៉ាក​កាមរី ស៊េរី ឆ្នាំ​១៩៩៣ ពាក់​ស្លាក​លេខ​បាត់ដំបង 2A-0736 ។​
​អ្នករៀន បើកបរ​មិន​ត្រូវបាន​គេ​ស្គាល់ អត្ដ​សញ្ញាណ​នោះទេ ព្រោះ​ក្រោយ​កើត ហេតុ​បានគេច​ខ្លួន​ដោយ​គេ​សង្ស័យ​គ្រូ បង្រៀន​អង្គុយ​អែប​បង្គាប់​ឱ្យ​រត់ ។
មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច រីឯ​អ្នករៀន​បើកបរ​រថយន្ដ​ខាង លើ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ ពេលមកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ បំបែក​ជា​បួន​អ្នកបើកបរ​ទំនង​វាក់​ជាមួយ នឹង​អ្នកជិះ​ម៉ូតូ​ក៏​ជាន់​ហ្គា​រ​បន្ថែម​គិតថា ជា​ហ្វ្រាំង​ក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ បណ្ដាលឱ្យ​បាក់​ម្រាមជើង​និង​បោក ក្បាល​ទៅនឹង​ថ្នល់​បេតុង​សន្លប់​បាត់មាត់ឈឹង ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​បាន​ខូច ខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya