បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ។ ជនរងគ្រោះពិការជើងជាប្ដីឈ្មោះ វ៉ាន់ សំអន អាយុ៥៥ឆ្នាំ រងបួសធ្ងន់ ចំណែកប្រពន្ធដែលស្លាប់ ឈ្មោះ យ៉ន់ យឿត អាយុ៤៤ឆ្នាំ ធ្វើដំណើរតាមម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូឌុបប្រពន្ធចេញពីភូមិរហាល ដើម្បីឆ្ពោះសំដៅចូលមកក្រុងសិរីសោ ភ័ណ ដោយប្រញាប់ប្រញាល់ដើម្បីមក បើកប្រាក់ខែរបបគ្រួសារយុទ្ធជនពិការ នៅការិយាល័យសង្គមកិច្ចស្រុក ស្រាប់ តែបើកមកដល់ចំណុចកើតហេតុ ស្រប ពេលនោះមានរថយន្ដ១គ្រឿងដែលមានផ្លាកយីហោដាក់នៅមុខដឹកឥវ៉ាន់ ចុង ភៅតាដាវ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ៣A-០០០៦ មួយទំហឹងបណ្ដាលឱ្យប្រពន្ធ ស្លាប់ រីឯប្ដីរងរបួសធ្ងន់តែម្ដង។ អ្នក បើកបររថយន្ដឈ្មោះ ជា យូឡុង ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។
លោកបានបន្ដថា ដោយសាតែរថយន្ដ ចតតាមចញ្ចើមផ្លូវទើបអ្នកបើកម៉ូតូ ជិះទៅបុក។
ក្រោយពេលកើតហេតុភ្លាមៗរួច មកសមត្ថកិច្ចនគរបាលចរាចរបានចុះ ទៅដល់កន្លែងកើតហេតុ ហើយដឹកជន រងគ្រោះរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ។ ចំណែករថយន្ដនិងម៉ូតូរបស់ជនរងគ្រោះត្រូវបាននគរបាលចរាចរដឹក ជញ្ជូនយកមកអធិការស្រុកព្រះនេត្រព្រះដើម្បី រង់ចាំភាគីទាំងពីរមកដោះស្រាយតាមច្បាប់៕