ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ ​

ឡាន​បុក​ម៉ូតូ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក ។​
​រថយន្ដ បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ ជា​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6452 បាន​បើក​ទៅបុក​គូទ រថយន្ដ​កូរ៉ូឡា​មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន​០១៥៤ បណ្ដាលឱ្យ​ខូចខាត​ផ្នែក​ខាងក្រោយ ។​
នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​កូរ៉ូឡា​ដែលជា​រថយន្ដ រងគ្រោះ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ ជើង លុះ​បើក​មកដល់​ចំណុចកើតហេតុ ខាងលើ​ស្រាប់តែ​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន​ខេ​ស៊ី​មេន​ដែល​បើក​ពី ក្រោយ​រថយន្ដ​កូរ៉ូឡា​បណ្ដាលឱ្យ​បុក​ទាំង កម្រោល​តែម្ដង​ធ្វើឱ្យ​ខូចខាត​ផ្នែក​ខាង ក្រោយ ។​
​ដោយឡែក កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ នៅ ចំណុច​រង្វង់​មូល​សំពៅ​មាស ស្ថិតនៅ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក៏មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង ដោយ​រថយន្ដ​ក្រុមហ៊ុន​ខេ​ស៊ី​មេន​បាន​បើក មិន​ប្រយ័ត្ន​ទៅ​កៀ​និង​កិន​ម៉ូតូ​មួយ គ្រឿង​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ ប៉ុន្ដែ​សំណាងល្អ​ម្ចាស់​លោត​ចេញពី​ម៉ូតូ​ទាន់ ពេលវេលា​កុំ​អី​ច្បាស់​ជា​រថយន្ដ​បង្ក កិន​ស្លាប់​មិន​ខាន ។​
​តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់ បង្កឡើង​ដោយ​រថយន្ដ​ក្រឡុក​សី​ម៉​ង​ត៍ ក្រុមហ៊ុន​ខេ​ស៊ី​មេន​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-7119 បើក បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​វិ​រៈ អាយុ ២១​ឆ្នាំ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បើក​កិន ម៉ូតូ​មួយគ្រឿង​ម៉ាក​កូន​ទា គ្មាន​ស្លាក​លេខ បើកបរ​ដោយ របស់​ម្នាក់​ឈ្មោះ​រស់ សុខ​ធី​ម អាយុ ១៨​ឆ្នាំ ជា​សន្ដិសុខ​ឯកជន ក្នុងទិសដៅ​ស្របគ្នា​បណ្ដាលឱ្យ​រងរបួស ស្រាល​ដោយ​លោត​ចេញពី​ម៉ូតូ​ទាន់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya