ភ្នំពេញ ៖ កាលពីថ្ងៃទី១១ខែមិនាឆ្នាំ២០១៤ នៅចំណុចផ្លូវបេតុងឃុំថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបុរសម្នាក់ដែលត្រូវក្រុមចោរប្លន់ប្រដាប់អាវុធបាញ់មួយគ្រាប់ធ្លាយ គូទប្លន់យកម៉ូតូCBRកាលពីមួយខែមុនដែលមិនបានសម្រេចនោះ ពេលនេះ ក៏ត្រូវបានក្រុមចោរប្លន់យកម៉ូតូម្ដងទៀតម៉ាកផូសហ្សា នៅតែមិនបានសម្រេចទៀត តែត្រូវរងរបួសនារីដែលជាសង្សារ ។
នៅមុនពេលកើតហេតុគេបានជិះម៉ូតូម៉ាកផូសហ្សា ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកនារីម្នាក់ជាសង្សារពីរង្វង់មូលចោមចៅគោលបំណងចង់ជិះដើរលេង ស្រាប់តែលេចមុខជនសង្ស័យចំនួន៦នាក់ជិះម៉ូតូ៣គ្រឿងសុទ្ធតែស៊េរី ឌ្រីមសង់C125 ទាំងអស់បានជិះដេញតាមរូបគេពីក្រោយ ខណៈមកដល់ចំណុចផ្លូវបេតុងកន្លែងកើតហេតុខាងលើ គេក៏ជិះម៉ូតូលឿនហើយស្រាប់តែមិនដល់ចំណុចកែងផ្លូវបេតុងគេក៏បាន ឃើញសមត្ថកិច្ចកំពុងឈប់ម៉ូតូល្បាតគេក៏បានជិះទៅរកសមត្ថកិច្ច ស្រាប់តែជនសង្ស័យនោះជិះមកទាន់ហើយក៏ទាញដែកឆាបមួយសំដៅមកចាក់ រូបគេជាអ្នកបើកម៉ូតូ ប៉ុន្តែដោយការជិះម៉ូតូលឿនធ្វើអោយក្រុមចោរនោះចាក់ត្រូវនារីដែល ត្រូវជាសង្សារកំពុងអង្គុយពីក្រោយត្រូវមួយឆែកឆាបចំបោះដៃផុត ខាងឆ្វេងហើយជនល្មើសខាងលើក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ តែម្ដង ៕