កណ្ដាល ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១៦និង១៤នាទីនៅចំណុច រណ្ដៅកុង ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកា កោង២ ស្រុកមុខកំពូល បន្ទាប់ពីប្រទះឃើញសាកសពទារកដែលមិនទាន់ជ្រុះផ្សិតសង្ស័យម្ដាយយក មកបោះចោល។
បន្ទាប់ពីលោកមេភូមិស្ពានថ្មី ឈ្មោះ អ៊ុំ សុខុម បានរាយការណ៍មក សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ថា មានសាក សពទារកដែលមិនទាន់ជ្រុះផ្ចិតត្រូវជន មិនស្គាល់អត្ដសញ្ញាណយកមកបោះចោល នៅចំណុចកើតហេតុខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានសហការ ជាមួយអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យ ។ នៅក្បែរទារកសមត្ថកិច្ច បានរកឃើញសម្ភារមួយចំនួនដូចជា ស្រោមដៃ១គូ ស្រោមជើង១គូ អៀម ក្មេង៣សម្រាប់ ស្បោងកៅស៊ូ១ សារ៉ុង១ កន្សែងពោះគោ១ ក្រដាស១ប្រអប់ ម្សៅទឹកដោះគោ១កំប៉ុងនិងក្បាលដោះសម្រាប់បៅ១។តាមមន្ដ្រីនគរបាល ចុះ ទៅពិនិត្យសពទារកបានសន្និដ្ឋានថា ទារកដែលគេប្រទះឃើញនេះអាចម្ដាយដឹកមកយកចោលក្រោយពីសម្រាលរួច ហើយត្រូវកំដៅថ្ងៃនិងខ្យល់ព្រមទាំង ស្រមោចរោមខាំផងនោះទើបបណ្ដាលឱ្យទារកស្លាប់តែម្ដងមុនពេលគេ ប្រទះ ឃើញ ។ ក្រោយធ្វើការពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពឱ្យអាជ្ញាធរមូលដ្ឋាន ចាត់ចែងបញ្ចុះនៅកន្លែងប្រទះឃើញ៕