ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ចូល​លួច​ទ្រព្យ​គេ ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ក្របួច​ប្រគល់ឱ្យ​នគរបាល​ ​

ចូល​លួច​ទ្រព្យ​គេ ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ក្របួច​ប្រគល់ឱ្យ​នគរបាល​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ​។​
ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់​ផ្ទះជួល​ឃើញ ខណៈ​កំពុង​ឆ្កឹះ​សោ បន្ទប់​បាន​បម្រុង​ចូលទៅ​លួច​ទ្រព្យ​ក្នុង ផ្ទះ​ក៏​ហៅ​សួរនាំ ប៉ុន្ដែ​មិនទាន់​សួរនាំ ស្រួលបួល​ផង ស្រាប់តែ​ជន​ស​ង្យ័​យ​រត់ ប៉ុន្ដែ​រត់​មិន​រួច​ដោយសារ​ម្ចាស់ផ្ទះ​និង ប្រជាពលរដ្ឋ​នាំគ្នា​ដេញតាម​ចាប់បាន ប្រគល់ឱ្យ​នគរបាល​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​ជនសង្ស័យ ក្នុងករណី​ខាងលើ​ឈ្មោះ ភឿន ស្រស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ផ្ទះ ជួល​លេខ​២០ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ជ្រៃ​អណ្ដូង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ។​
មុនពេល​កើតហេតុ​ជនសង្ស័យ​បាន ឡើង​ឆ្កឹះ​សោ​បន្ទប់​ជួល​បាន​ហើយ​បន្លំ ចូល​លួច​ទ្រព្យសម្បត្ដិ ប៉ុន្ដែ​ខណៈ​កំពុង ឆ្កឹះ​សោរ​បាន​បំរុង​ចូល​លួច​នោះ​ស្រាប់ តែ​ប្រពន្ធ​ម្ចាស់ផ្ទះ​ឃើញ​មានការ​សង្ស័យ​ក៏បាន​ប្រាប់​ប្ដី​របស់ខ្លួន​ហៅ ជនសង្ស័យ មក​សាកសួរ​។​ពេលនោះ​ជនសង្ស័យ​មិន​និយាយស្ដី​ទាំងអស់​បាន​ព្យាយាម​រត់គេច ខ្លួន ហើយ​ភ្លាមៗ​នោះ​ត្រូវបាន​ម្ចាស់ផ្ទះ រួម​នឹង​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា​ដេញ តាម​ចាប់បាន​រួច​នាំខ្លួន​ប្រគល់ឱ្យ​មន្ដ្រី នគរបាល​បុ​ស្ដិ៍​ចោមចៅ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya