ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៤ ហើយត្រូវបានសមត្ថកិច្ចនិងតាម សាច់ញាតិតាមស្វែងរកនោះ ឥឡូវនៅវេលា ម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ សពជនរងគ្រោះបានអណ្ដែតនៅ ម្ដុំកំពង់ផែ ស្វយ័តភ្នំពេញ ។
មូលហេតុ ដែលជនរងគ្រោះ សម្រេចចិត្ដលោតទឹកពី លើស្ពានជ្រោយចង្វា សម្លាប់ខ្លួនយ៉ាង ដូច្នេះ ដោយសារតែខឹងនិងតូចចិត្ដ ឪពុក ម្ដាយក្មេក តាមបំបែកបំបាក់ ឱ្យបែកចេញពីប្រពន្ធជា ទីស្រឡាញ់របស់ខ្លួន ។
ជនរងគ្រោះ នៅ ចិន្ដា អាយុ២៥ឆ្នាំ ជាខ្មែរ ឥស្លាម រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្ដកំពង់ធំ រីឯ ប្រពន្ធរបស់ខ្លួនមាន ស្រុកកំណើតនៅខេត្ដ កំពង់ចាម ។
នៅវេលាម៉ោងប្រមាណ ១២និង១០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ គេបានឃើញ ជនរងគ្រោះចុះពីលើម៉ូតូនៅលើស្ពានផ្នែក ខាងលិច ហើយឡើងលើបង្កាន់ដៃ លោតចុះ ទៅក្នុងទន្លេលេចបាត់តែម្ដង ។ មុនពេល ដែលជនរងគ្រោះ លោតសម្លាប់ខ្លួននេះ គឺ មានមិត្ដភក្ដិ បានជិះម៉ូតូអាយខុន ឌុបជនរង គ្រោះមកកាន់ស្ពានជ្រោយចង្វា ហើយ ក្រោយពីលោតសម្លាប់ខ្លួនរួចមក មិត្ដភក្ដិរូប នោះ ក៏បានជិះម៉ូតូត្រឡប់ទៅវិញ ៕