ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឧកញ៉ា​ ឃី ​គឹម​​លន់​ តូច​​ជាង​​គុក​​ ​ឧកញ៉ា​ ហ៊​យ​ ហ៊ាង​ ធំ​​ជាង​​គុក​​ទើប​​មិន​​ជាប់​ ​

ឧកញ៉ា​ ឃី ​គឹម​​លន់​ តូច​​ជាង​​គុក​​ ​ឧកញ៉ា​ ហ៊​យ​ ហ៊ាង​ ធំ​​ជាង​​គុក​​ទើប​​មិន​​ជាប់​ ​

ភ្នំពេញ ៖គេ​ធ្លាប់បាន​និយាយ​ហើយ​គឺ​នៅ​ស្រុក​ខ្មែរ​យើង​ស្អី​ក៏​ចំឡែក​ជាងគេ​ដែរ បើ​មាន​បក្សពួក​គឺ​ស្រួល​តែបើអត់​វិញ​យ៉ាប់​ណាស់​។ យ៉ាងណាមិញ​ដូច​យើង​បានដឹង​និង​ឃើញជាក់ស្តែង​ហើយ គឺ​ឧកញ៉ា​ពីររូប​មាន​បទល្មើស ដូចគ្នា​តែ​ម្នាក់​ជាប់គុកនិង​ម្នាក់ទៀត​មិន​ជាប់គុក​ទេ Sic​។

ឧកញ៉ា ឃី គឹម​លន់ ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត កាលពី​យប់​ថ្ងៃទី​៥ ខែកក្កដា ហើយ ចៅក្រម​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៣​។ ដោយឡែក​ឧកញ៉ា​ម្នាក់ទៀត​ឈ្មោះ​ហ៊​យ ហ៊ាង ហើយ​មាន​តួនាទី ​ជា​ផ្កាយ​១​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៣ ខាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​វិញ បាត់​។ ដូច្នេះហើយ​ទើប​គេ​នាំគ្នា​និយាយថា  «​ឧកញ៉ា ឃី គឹម​លន់ អត់​ខ្សែ រីឯ​ឧកញ៉ា ហ៊​យ ហ៊ាង មាន​ខ្សែ​បាន ជា​មិន​ជាប់គុក​»​។​

ឧកញ៉ា ហ៊​យ ហ៊ាង ជាប់ចោទ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ដែលមាន​ទឹកប្រាក់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​ករណី​ចំឡែក​នេះ ត្រូវបាន​ខាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់ទុក​ឥត​ចាត់ការ ហើយ​ភាគី ដើមបណ្តឹង​ក៏​ប្តឹង​ឧទ្ធរណ៍ រួច​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ក៏​ចេញ​អធិបញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលា ដំបូង ចោទប្រកាន់​ឧកញ៉ា ហ៊​យ ហ៊ាង​។ បន្ទាប់ពី​ចោទប្រកាន់​ហើយ ប៉ូលិស​ក្រសួងមហាផ្ទៃ​ក៏​ឃាត់ ខ្លួន​ឧកញ៉ា ហ៊​យ ហ៊ាង បញ្ជូនមក​អយ្យការ​ចាត់ការ​តាមច្បាប់ ប៉ុន្តែ​ត្រូវបាន​ខាង​អយ្យការ​ដោះលែង​ឧកញ៉ា​នោះ​បាត់ទៅ​។ អ៊ីចឹង​ហើយ​បានជា​គេ​និយាយថា «​ឧកញ៉ា ឃី គឹម​លន់ តូច​ជាង​គុក​បានជា​ចូល​ទ្រុង រីឯ​ឧកញ៉ា ហ៊​យ ហ៊ាង ធំ​ជាង គុក ចូល​មិនកើត​ទើប​មិន​ជាប់គុក​នោះឯង​»​។

លោក​ផ្កាយ​២​ប៉ូលិស រុន រ័ត្ន​វាសនា ជាដើម​បណ្តឹង​នៅតែ​ធ្វើ​អ្វី​លោក​ផ្កាយ​មួយ ប៉េអឹម ហ៊​យ ហ៊ាង មិនកើត ចុះ​ទំរាំ​ប្រជាពលរដ្ឋ​តូចតាច​វិញ​នោះ ធ្វើ​អ្វី​កើត​ទៅ​? ដូច្នេះហើយ​ទើប​សាធារណជន​នាំគ្នា​និយាយថា គប្បី​ខាង តុលា​ការគោរព​ច្បាប់​ខ្លះ​ផង កុំ​យក​បក្សពួក​ទៅ​ឡូកឡំ និង​យក​វប្បធម៌​អន្តរាគមន៍​មក​ប្រើ​ទៀត​នោះ វា​ខូច ប្រយោជន៍​សង្គម​និង​ប្រយោជន៍​អ្នកដទៃ​អស់ហើយ​។ គេ​មិនដឹងថា លោក​ផ្កាយ​មួយ ប៉េអឹម ហ៊​យ ហ៊ាង កឹ​ប​កេង លុយ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ ក្រោមរូបភាព​អ្វី​នោះទេ ព្រោះ​ប្រភព​នានា​មិន​ត្រូវបាន​ទំលាយ​ឲ្យ​ដឹង​អ្វី​ឡើយ​។ ម្យ៉ាងវិញទៀត ក៏​គេ​មិនដឹងថា លោក​ផ្កាយ​២ ប៉ូលិស រុន រ័ត្ន​វាសនា រកស៊ី ហ៊ុន ហ៊​យ អ្វី​ជាមួយ​លោក​ផ្កាយ​១ ប៉េអឹម ហ៊​យ ហ៊ាង នោះដែរ បានជា​កើតរឿង​ប្តឹងផ្តល់​គ្នា​នេះ​។​
ទោះជា​យ៉ាងណាក្តី ប្រជាពលរដ្ឋ​សូម​ឲ្យ​ខាង​ស្ថាប័ន​តុលាការ ដែលជា​អង្គការ​ឯករាជ្យ​និង​ជា​កន្លែង​អនុវត្ត​ច្បាប់ ត្រូវ​ចេះ​គោរព​ច្បាប់ យក​ច្បាប់​ជាធំ ជា​កំពូល​ដោយ​មិនត្រូវ​មើល​លើ​បក្សពួកនិយម​នោះទេ​។ បើ​អ្នក ណា​ខុស​ឲ្យ ដឹងថា ខុស បើ​អ្នកណា​ត្រូវ​ឲ្យ​ដឹងថា​ត្រូវ កុំ​យក​ខ្មៅ​ធ្វើ​ជាស យក​ល្អ​ធ្វើជា​អាក្រក់ មិនកើត​នោះ ទេ​។ តុលា​ការមិន ត្រូវ​ញញើត ស​.​ជ​.​ណ ឬ​ញញើត​ផ្កាយ​និង​ញញើត​អ្នកមានអំណាច​នោះឡើយ ព្រោះ​ច្បាប់​គេ​តម្រូវ​ឲ្យ​អនុវត្ត​ឲ្យ បាន​ស្មើភាព​គ្នា​។​ ប្រជាពលរដ្ឋ​បាន​លើកឡើងថា «​សព្វថ្ងៃនេះ​អ្នកតូច អ្នកទន់ ខ្សោយ​ឲ្យ​តែ​ប្រព្រឹត្ត​ខុសច្បាប់​ច្បាស់​ជា​ជាប់គុក តែ​សំរាប់អ្នកធំ អ្នកមានអំណាច ធ្វើ​ខុស​ហើយក៏​គុក​មិន​ហ៊ាន​ដាក់​ផង​»​។ សព្វថ្ងៃនេះ​មានមតិ​រិះគន់ថា សិទ្ធិ​ស្មើភាព​គ្នា​វា​មានតែ​លើ​ពាក្យ សរសេរ​ឬ​និយាយ​ប៉ុណ្ណោះ តែ​ការអនុវត្ត​វិញ​គេ​និយាយថា នៅមាន​ចន្លោះប្រហោង​៕

ដោយ​៖​តា​បណ្ឌិត

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya