ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ដេក​ធ្លាក់​ថ្លា​ក់​ពីលើ​គ្រែ​ស្លាប់ ផ្អើល​អ្នកស្រុក​ ​

ដេក​ធ្លាក់​ថ្លា​ក់​ពីលើ​គ្រែ​ស្លាប់ ផ្អើល​អ្នកស្រុក​ ​

កំពង់ឆ្នាំង​៖​នៅ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៤ ក្នុងភូមិ​អង្គ​ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។

ស្ត្រី​ចំណាស់​ម្នាក់​បាន​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ផ្អើល​អ្នកស្រុក ក្នុងភូមិ​ទាំង​ព្រឹក​ដែល​គេ​សង្ស័យថា​ដាច់​សរសៃឈាម ព្រោះតែ​គាត់​ធ្លាប់មាន​ជម្ងឺលើសឈាម​។
ស្ត្រី​រងគ្រោះ​ឈ្មោះ សួន សុភាព អាយុ​៦៤​ឆ្នាំមាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ  មក​ជួល​ផ្ទះ​អ្នកភូមិ​ស្នាក់នៅ​ជាមួយ​កូនស្រី ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​ក្នុងតម្លៃ​ឈ្នួល​១​ខែ​២​ម៉ឺន​រៀល  ចំណែក​កូនស្រី​គាត់​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ទីក្រុង​ភ្នំពេញ​។

​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៤​ទាបភ្លឺ អ្នកភូមិ​បានឃើញ​ស្ត្រី​រងគ្រោះ​ដើរ​ហា​ប្រាណ​តែម្នាក់ឯង​ក្នុងភូមិ​ដូច ធម្មតា​។ ស្រាប់តែ​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ទាបភ្លឺ គេ​បានឃើញ​គាត់​ដេកស្លាប់​ដេក​ផ្ទាល់​ដី​ក្បែរ​គ្រែ​ក្នុងផ្ទះ​តែម្តង មិនដឹងថា​មានរឿង​អ្វី ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជួយ​ពិនិត្យ​ស្រាវជ្រាវ ។

​នៅ​ថ្ងៃទី​១១ ខែ​មិនា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក្នុង​អធិការដ្ឋាន​នគរបាល ស្រុក​បរិបូរណ៍​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះមក​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ សព​ស្ត្រី​រងគ្រោះ​យ៉ាង​ល្អិតល្អន់​ហើយ​បានធ្វើការ​សន្និដ្ឋានថា​៖ ក្នុងករណីនេះ​ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​គ្រែ​ដាច់​សរសៃឈាម​ស្លាប់ ដោយសារ​ជម្ងឺលើសឈាម ព្រោះតែ​គាត់​ធ្លាប់មាន​ជម្ងឺលើសឈាម​ពីមុនមក​។ នៅលើ​សព​ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វីដែល​គួរអោយ​សង្ស័យ​ក្នុង​ផ្សេង នោះឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya