ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​សញ្ញា ស្លាប់​ម្នាក់​ ​

ម៉ូតូ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​សញ្ញា ស្លាប់​ម្នាក់​ ​

កណ្ដាល ៖ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១៤​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១០ ចំណុច​កំពង់ចម្លង​ក្បាលជ្រោយ​ត្រើយ ខាងកើត ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ។​
យុវជន​ម្នាក់​បាន​រងរបួស​បែក​ក្បាល​និង​បាក់ក​ស្លាប់​យ៉ាង អាណោចអាធ័ម​បន្ទាប់ពី​យុវជន​រូបនេះ បើក​ម៉ូតូឌុប​យុវតី​២​នាក់​យ៉ាង​លឿន​ដល់​ផ្លូវ​កោង​មិន​ព្រម​បន្ថយល្បឿន បណ្ដាលឱ្យ​កាច់ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​បង្គោល ស្លាក​សញ្ញា​កំពង់ចម្លង​ក្បាលជ្រោយ និង បន្ដទៅ​បោក​ផ្ទប់​ជាមួយ​បង្គោល​ស្លាក សញ្ញា​មួយទៀត​ធ្វើ​អំពី​ដែក ។​
ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សា​រុំ គឹម​ឡេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ​ត្រើយ​ស្លា មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​ក្រោម ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ដ​កណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AK-9302 និង​មាន​យុវតី​២​នាក់​មិន ស្គាល់​អត្ដ​សញ្ញាណ​រួម​ដំណើរ​ជាមួយ ។​
នៅមុន​ពេល​កើត ហេតុ​គេ​បានឃើញ​យុវជន​រងគ្រោះ​បើក​ម៉ូតូ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​១១០ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយមាន​ឌុប​យុវតី​២​នាក់​នៅ​ខាងក្រោយ និង​មាន​បក្ខពួក​មួយ​ម៉ូតូ​ទៀត​ជិះ​គ្នា​៣ នាក់​ដែរ ។ លុះ​បើក​មកដល់​ចំណុច​កើត ហេតុ​ដែលជា​ផ្លូវ​មាន​សភាព​កោង​ខ្លាំង នោះ​យុវជន​រងគ្រោះ​ពុំបាន​បន្ថយល្បឿន ទេ​បណ្ដាលឱ្យ​កាច់ចង្កូត​មិនទាន់​ក៏​ជ្រុល ទៅបុក​បង្គោល​ស្លាក​សញ្ញា​កំពង់ចម្លង ក្បាលជ្រោយ​និង​បន្ដទៅ​បោក​ផ្ទប់​នឹង​បង្គោល ស្លាក​សញ្ញា​មួយទៀត​ធ្វើ​អំពី​ដែក​ធ្វើឱ្យ អ្នកបើកបរ​ម៉ូតូ​រងរបួស​បែកក្បាល​និង បាក់ក​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya