ភ្នំពេញ ៖ នៅថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១៨៦ កែង ផ្លូវលេខ២៤៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទឹកល្អក់៣ ឃាត់ខ្លួនបន្ទាប់ពីមានការសង្ស័យជា សមាសភាពមិនល្អ លុះពេលឃាត់ខ្លួន យកមកសាកសួរពួកគេឆ្លើយសារភាពថា ម៉ូតូដែលខ្លួនជិះនេះគឺធ្វើសកម្មភាព វាយប្លន់បាននៅក្នុងខណ្ឌដូនពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ខាងលើនេះទី១-ឈ្មោះ សន សត្យាត្រា ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ជាអ្នក ដៃដល់វាយប្លន់យកម៉ូតូ ទី២-ឈ្មោះ រឿន ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅម្ដុំផ្សារសេរីភាព សង្កាត់មិត្ដភាព ខណ្ឌ៧មករា ទី៣-ឈ្មោះ ហង្ស ស្រីពៅ អាយុ២៣ឆ្នាំ មុខរបររត់តុ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក (ជំនាញខាងប្រើល្បិចទាក់ ប្រុសរួចឱ្យបក្ខពួករបស់ខ្លួនព្រួតវាយប្លន់យកម៉ូតូ) ។
នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើនេះគឺកម្លាំងនគរបាលប៉ុស្ដិ៍ទឹក ល្អក់៣ បានជិះម៉ូតូល្បាតការពារសុវត្ថិ ភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ប្រទះ ឃើញជនសង្ស័យទាំង៣នាក់ខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ អត់មានស្លាកលេខ ទើបមានការសង្ស័យ និងឃាត់ខ្លួនបញ្ជូនមកប៉ុស្ដិ៍ដើម្បីធ្វើការ សាកសួរ ។ បន្ទាប់ពីធ្វើការសាកសួររួច ហើយជនសង្ស័យបានសារភាពថា ម៉ូតូ នេះពួកគេទាំង៣នាក់បានធ្វើសកម្មភាព វាយប្លន់យកពីជនរងគ្រោះម្នាក់កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅត្រង់ ចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ១១០ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន ឆ្លើយសារភាពថា កន្លងមកគេតែងតែ ប្រើល្បិចដោយឱ្យឈ្មោះ ហង្ស ស្រីពៅ បន្លំធ្វើជាស្រីបម្រើផ្លូវភេទដោយឈរ នៅតាមផ្លូវសាធារណៈចាំហៅភ្ញៀវយកទៅដេក ។ លុះមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤វេលាម៉ោង១១និង២០នាទីយប់ជនរងគ្រោះម្នាក់បានជិះម៉ូតូមួយ គ្រឿងម៉ាកស្គូពីឈប់ក្បែរនារីដែលជាជនសង្ស័យខាងលើនិងនិយាយតថ្លៃ គ្នាយកទៅ ដេក ។ នៅពេលដែលកំពុងតែនិយាយ ចរចាគ្នាស្រាប់តែជនសង្ស័យ២នាក់ខាងលើនោះបានចេញមុខមករួចនាំគ្នា ព្រួត វាយជនរងគ្រោះធ្វើឱ្យជនរងគ្រោះភ័យ រត់ចោលម៉ូតូបាត់រួចពួកគេជិះម៉ូតូជន រងគ្រោះគេចខ្លួនបាត់តែម្ដង ៕