ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ៣៣៧ ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ។
អ្នកបើកបររថយន្តឡិចស៊ីសម្នាក់បានបើករថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ មិនចាំស្លាកលេខ ទៅកៀរអ្នកជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AY-7152 បណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានអ្នកឃើញ ហេតុការណ៍ហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីម៉ូតូជនរងគ្រោះខ្ទាតទៅប៉ះនឹងម៉ូតូហុងដាគុបមួយគ្រឿង ទៀត តែមិនបង្កឲ្យអ្នកជិះម៉ូតូគុបរងរបួសនោះទេ ។
អ្នកបើកបររថយន្តមិនត្រូវបាន ស្គាល់អត្តសញ្ញាណទេ ចំណែកជនរងគ្រោះក៏មិនស្គាល់អត្តសញ្ញាណដែរ បើកបរតាមផ្លូវលេខ៣៣៧ ក្នុងទិសដៅពីកើតទៅលិច ។ ពេលជិះមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ៥៩៨ បម្រុងនឹងឆ្លងផ្លូវ ស្រាប់តែរថយន្តបង្កបើកយ៉ាងលឿនតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ក៏ជ្រុលចង្កូតទៅកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យខ្ទាតទៅប៉ះម៉ូតូ គុបមួយគ្រឿងទៀតដែលជិះក្បែរ ធ្វើឲ្យជនរងគ្រោះដួលបោកនឹងថ្នល់ របួសធ្ងន់តែម្តង ៕