ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​ធម្មការ​២​រូប​ខ្ចីប្រាក់​គេ​ស៊ីចាយ​ក្នុងពេល​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ ​អត់​ប្រាក់​សង​កំពុង​ប្រឈម​ការប្តឹង​

មន្ត្រី​ធម្មការ​២​រូប​ខ្ចីប្រាក់​គេ​ស៊ីចាយ​ក្នុងពេល​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ ​អត់​ប្រាក់​សង​កំពុង​ប្រឈម​ការប្តឹង​

​    ​ភ្នំពេញ​៖​មន្ត្រី​មន្ទីរ​ធម្មការ​ចំនួន​២​រូប​នៅ​ខេត្ត​ខាងកើត​ទន្លេមេគង់​កំពុងតែ​ប្រឈមមុខ​នឹង​ការប្តឹង​ពី​ម្ចាស់បំណុល ដោយសារ​មន្ត្រី​ធម្មការ​ទាំង​២​រូប​នោះបាន​ខ្ចីប្រាក់​ពី​ម្ចាស់បំណុល​ម្នាក់ៗ​ចំនួន ២​ពាន់​ដុល្លា​ដើម្បី​យកមក​ស៊ីចាយ​ក្នុងពេល​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៅ​ក្រសួង​ធម្មការ​និង​សាសនា​កាលពី​ឆ្នាំ​២០១៣ តែ​មកដល់ពេលនេះ​មន្ត្រី​ធម្មការ​ទាំង​២​រូប​ពុំបាន​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​វិញ ទេ​។ ដោ​សារ​តែ​មន្ត្រី​ធម្មការ​ទាំង​២​រូប​មិនបាន​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​នេះ​បានធ្វើ​ឲ្យ​ម្ចាស់បំណុល កើត​ទុក​មិន​សុខចិត្ត​និង​គំរាម​ប្តឹង​ដាក់គុក​ប្រសិនបើ​មន្ត្រី​ធម្មការ​ទាំង​២​រូបនោះ​រកប្រាក់​មក​ស​ង​ឲ្យ​បាន​ទាន់ពេលវេលា​ទេ​។​
​    ​ចំពោះ​មន្ត្រី​ធម្មការ​ទាំង​២​រូប​បាន​អះអាងថា​ពួកគាត់​បាន​ប្រឹងប្រែង​រកប្រាក់​សង​ម្ចាស់បំណុល​ដែរ ប៉ុន្តែ​ដោយសារ​ពួកគាត់​គ្មាន​មុខរបរ​ផ្សេង​ក្រៅពី​ធ្វើការ​នៅ​មន្ទីរ​ធម្មការ​បានធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការរកចំណូល​មក​សង​ម្ចាស់បំណុល​។​ជាមួយគ្នានេះ​មន្ត្រី​ទាំង​២​រូប​បាន សូម​ឲ្យ​ម្ចាស់បំណុល​ពន្យារពេល នៃ​ការសង​ប្រាក់​ដល់​ពួកគាត់ ព្រោះថា​ធ្វើការ​នៅ​មន្ទីរ​ធម្មការ​មិនមាន​ចំណូល​ច្រើន​ទេ​។ ចំពោះ ប្រាក់​ដែល ពួកគាត់​ខ្ចី​នោះ​ក៍​មិនបាន​យកទៅ​ស៊ីចាយ​ស្រី​ញី​អូន​បង​ឬ​ដេក​សណ្ឋាគារ​លំដាប់​ខ្ពស់ ឬ​ទិញ​របស់​មានតម្លៃ​នោះទេ​គឺ​យកទៅ​ចាយ​ដើម្បី​ប្រឡង​ឡើង​ក្របខ័ណ្ឌ​ប៉ុណ្ណោះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya