ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បញ្ជូនមន្រ្តីនគរបាលដែលបាញ់ជនបែកថ្នាំ កាន់កាំបិតដេញចាក់ខ្លួន ទៅតុលាការហើយ

បញ្ជូនមន្រ្តីនគរបាលដែលបាញ់ជនបែកថ្នាំ កាន់កាំបិតដេញចាក់ខ្លួន ទៅតុលាការហើយ

(ភ្នំពេញ)៖  នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនមន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្នុងករណីដែល មន្ត្រីនគបាលរូបនោះ បានបាញ់ទៅលើជនបែកថ្នាំពេលកំពុងកាន់កាំបិតរត់ដេញតាមចាក់ខ្លួន ដោយក្នុងគោលបំណងដើម្បីការពារខ្លួនប៉ុណ្ណុះ ហើយបានបណ្ដាលឲ្យជនបែក ថ្នាំនោះបាត់បង់ជីបិតនៅនឹងកន្លែងកើតហេតុ ។

មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ ត្រូវបានគេស្គាល់មានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារ ជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា ។

លោកអធិការ ហូ ម៉េងវ៉ាង បានបញ្ជាក់ថា នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ គាត់បានបាញ់ដើម្បីការពារខ្លូនទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀនមេតំហ្វេតាមីន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

សម្ភារបន្សល់ទុកជាភស្តុតាង មានកូនកាំបិតចុងស្រួច០១ដើមរបស់អ្នកស្លាប់, អាវុធខ្លី ម៉ាករ៉ូឡូ០១ដើម លេខ៣៣៨៨ ពណ៌ខ្មៅ ដងឈើ, សំបកគ្រាប់០៤គ្រាប់របស់ជនសង្ស័យ។

មហាជននៅលើបណ្ដាញសង្គម Facebook បានបង្ហាញនូវការគាំទ្រចំពោះសកម្មភាព របស់មន្ដ្រីនគរបាលយាមនៅធនាគារ ABA ដែលបាញ់បុគ្គលនោះស្លាប់ ព្រោះ បុគ្គលរូបនោះបានប្រើប្រាស់អំពើហិង្សាលើនគរបាល ហើយចុងក្រោយរត់ទៅយកកាំបិត ដេញចាក់បន្ថែមទៀត ទើបធ្វើឲ្យមន្ដ្រីនគរបាលនោះសម្រេចចិត្តផ្ទុះអាវុធតែម្ដង។ សកម្មភាពត្រូវបានបង្ហោះយ៉ាងច្បាស់តាមកាមេរ៉ាសុវត្ថិភាព។

ពាក់ពន្ធ័ករណីផ្ទះអាវុធដើម្បីការពារខ្លួននៅ ទាំងនាយនគរបាលជាន់ខ្ពស់ជាច្រើនរូប ក៏ដូចជាមហាជនដែលប្រើប្រាស់បណ្ដាញសង្គម Facebook អំពាវនាវដល់ស្ថាប័នតុលាការ ពិសេសតំណាងអយ្យការ គួរពិនិត្យទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ដើម្បីធ្វើយ៉ាងណាទម្លាក់ចោលបទចោទ ទៅលើមន្ដ្រីនគរបាលរូបនោះ អាចគេចផុសពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ ពួកគាត់ចាត់ទុកថា ការផ្ទុះអាវុធនេះដើម្បីការពារខ្លួនសុទ្ធសាធ ហើយបើមិនបាញ់នោះទេ ម្ល៉េះប្រហែលពេលនោះនគរបាលខាងលើ ត្រូវបុគ្គលបែកថ្នាំចាក់ធ្លាយពោះបាត់ទៅហើយ។

វីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេចែកចាយបង្ហាញថា ដើមឡើយមានក្មេងទំនើង២នាក់ ដេញវាយតប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ដែលត្រូវគេដេញវាយ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ ABA (ម្នាក់ជានគរបាលខាងលើ) នៅក្បែរនោះដើម្បីជួយអន្ដរាគមន៍។ ពេលនោះជនបង្កបានខឹងសម្បាយ៉ាងខ្លាំងទៅលើ មន្ដ្រីនគរបាលដែលយាម និងសន្ដិសុខនោះ ហើយក៏ប្រើប្រាស់ហិង្សាទៅលើនគរបាលតែម្ដង។

តាមសកម្មភាពដែលបានបង្ហាញនោះ មន្ដ្រីនគរបាលខាងលើមិនបានវាយតបតទៅជនបង្កនោះទេ ពោលមានតែដើរគេចតែប៉ុណ្ណោះ។ ដោយចិត្តកាន់តែខឹងសម្បាខ្លាំង ជនបង្កបានរត់ទៅយកកាំបិតដែលគេលាក់ទុកនៅក្បែរនោះ មកដេញចាក់មន្ដ្រីនគរបាលទាំងកម្រោលតែម្ដង បើទោះបីមន្ដ្រីនគរបាលរូបនោះ ដកកាំភ្លើងដើម្បីគំរាមក៏គេមិនខ្លាចដែរ។

ដោយឃើញស្ថានភាពកាន់តែខ្លាំង មន្ដ្រីនគរបាលនោះ បានដកកាំភ្លើងនៅចង្កេះបាញ់ចំនួន៣គ្រាប់ ដើម្បីគំរាមជនបង្ក និងការពារខ្លួនពីការចាក់ប្រហាររបស់បុគ្គលរូបនោះ។

បើទោះបីមន្ដ្រីនគរបាលនោះបានបាញ់បណ្ដាលឲ្យជនបង្កនោះស្លាប់ក៏ពិតមែន ប៉ុន្ដែមហាជនជឿជាក់ថា ការបាញ់នេះគឺដើម្បីការពារខ្លួនពីការចាក់ប្រហារ របស់ជនបង្កតែប៉ុណ្ណោះ គ្មានចេតនាបាញ់ដើម្បីសម្លាប់នោះទេ ព្រោះតាំងពីកើតហេតុដំបូង មន្ដ្រីនគរបាលនោះមិនវាយតបតទៅជនបង្កឡើយ។

អ្វីដែលគេសន្និដ្ឋានបានថា មន្ដ្រីនគរបាលបាញ់ដើម្បីការពារខ្លួន ព្រោះក្រោយកើតហេតុបណ្ដាលឲ្យជនបង្កស្លាប់ មន្ដ្រីនគរបាលខាងលើ មិនបានរត់គេចពីកន្លែងកើតហេតុនោះ ពោលព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចថែមទៀតផង។ ដូច្នេះគេសង្ឃឹមថា តំណាងអយ្យការ នឹងពិចារណាតាមទិដ្ឋភាពច្បាប់ ដើម្បីទម្លាក់ចោលបទចោទទៅលើមន្ដ្រីនគរបាលរូបនោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya