ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិន ២នាក់ បើករថយន្តបុកកង់បី ធ្វើដំណើរល្មើសបម្រាមគោលចរណ៍ដូចគ្នា បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

គ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិន ២នាក់ បើករថយន្តបុកកង់បី ធ្វើដំណើរល្មើសបម្រាមគោលចរណ៍ដូចគ្នា បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយជនជាតិចិន ២នាក់ បើករថយន្តបុកកង់បី ធ្វើដំណើរល្មើសបម្រាមគោលចរណ៍ដូចគ្នា បណ្ដាលឲ្យមាន មនុស្សរងរបួសធ្ងន់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៣កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តម៉ាក BMW3251 ផលិតឆ្នាំ2006 ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2304 បើកបរដោយបុរសជនជាតិចិន ២នាក់។
ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-7518 អ្នកបើករងរបួសធ្ងន់។

មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកង់បី ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចរថយន្តម៉ាកខាងលើ បើកយ៉ាងលឿនមកបុក កង់បីពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់តែម្ដង។  សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក និងឃាត់ខ្លួនជនជាតិចិនទាំង ២នាក់ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya