ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនជាតិ​បរទេស​ម្នាក់ ​​រងរ​បួស​ធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន ​បន្ទាប់ពី​ត្រូវ​ជន​មិន​ស្គាល់មុខ​ ជិះ​កង់​មក​កាប់​ជាច្រើន​កាំបិត​  នៅភ្នំពេញ

ជនជាតិ​បរទេស​ម្នាក់ ​​រងរ​បួស​ធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន ​បន្ទាប់ពី​ត្រូវ​ជន​មិន​ស្គាល់មុខ​ ជិះ​កង់​មក​កាប់​ជាច្រើន​កាំបិត​  នៅភ្នំពេញ

ភ្នំពេញ​÷ ​កាលពី​ ​យប់​ថ្ងៃ ពុធ ទី​៧ ខែ មេសា ឆ្នាំ​២០២១ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩ កែង​នឹង​ផ្លូវ​១៥៤ ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​ដើរ​នៅលើ​ដងផ្លូវ​១៩​សុខៗ ​ស្រាប់តែ​លេចមុខ​ជនដៃដល់​ម្នាក់ ​ជិះ​កង់​មក​ក្បែរ​រួច​បានធ្វើ​សកម្មភាព​ទាញ​កាំបិត​មក​កាប់​ទៅលើ​បុរស​ជនជាតិ​បរទេស​ជាច្រើន​កាំបិត ​បណ្ដាល​ឲ្យ​ដួល​ហូ​ឈាម​ពេញ​ខ្លួន​នៅលើ​ថ្នល់​រងរបួស​ធ្ងន់ រួច​ជនដៃដល់​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​ ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​រថយន្ត​សា​ម៉ុ​យ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya