(ខេត្តព្រះសីហនុ)៖ ករណីអគ្គីភ័យមួយកើតឡើង ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចចំណោទអូរត្រាវ ផ្លូវជាតិលេខ៤ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ បង្ករជាអគ្គីភ័យ បែបនេះតែម្តង នៅ យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
តាមការបញ្ជាក់ពីសម្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះ បណ្តាលឲ្យបុរសម្នាក់ ភាគីខាងម៉ូតូបាន រងរបួសស្រាល ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី តាកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ៕