ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » តុលាការឲ្យបុរស៣នាក់ ត្រឡប់ទៅផ្ទះវិញ  រឿងផឹកស៊ីច្រៀងខារ៉ាអូខេ ប៉ុន្តែតម្រូវឲ្យមានការពិន័យអន្តរកាល

តុលាការឲ្យបុរស៣នាក់ ត្រឡប់ទៅផ្ទះវិញ  រឿងផឹកស៊ីច្រៀងខារ៉ាអូខេ ប៉ុន្តែតម្រូវឲ្យមានការពិន័យអន្តរកាល

ភ្នំពេញ : កាលពីថ្ងៃទី៦ ខែមេសា ឆ្នំា២០២១នេះ ប្រជាពលរដ្ឋចំនួន ៣នាក់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ល្មើសនឹងវិធានការ សុខាភិបាល ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។ ប៉ុន្តែតម្រូវឲ្យមានការពិន័យអន្តរកាល។

កាលពីថ្ងៃទី៦ ខែមេសាកម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនបុរស៣នាក់ ជួបជុំផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល។ កាលពីថ្ងៃទី៤ ខែមេសា វេលាម៉ោងជាង ៥ល្ងាច កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យទី១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងម៉ាស៊ីនរោងចក្រ វួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

លោកគុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅយប់ថ្ងៃទី០៧ ខែមេសានេះថា ប្រជាពលរដ្ឋទាំងបីនាក់ ដែលជួបជុំផឹកស៊ីច្រៀងខារ៉ាអូខេ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការ គឺល្មើសនិងមាត្រា៣ នៃច្បាប់ស្តីពីកូវីដ។ ហើយទណ្ឌកម្មរបស់ពួកគាត់យោងតាមមាត្រា៥ គឺពួកគាត់មិនមានទណ្ឌកម្មជាប់ពន្ធនាគារទេ គឺតម្រូវឲ្យមានពិន័យអន្តរកាល។ លោកបន្តថា ក្រោយពីសាកសួរតាមនីតិវិធីរួចលោកព្រះរាជអាជ្ញារង មុត តារា បានសម្រេចឲ្យខាងក្រសួងសុខាភិបាលជាសមត្ថកិច្ចនៅក្នុងការពិន័យអន្តរកាល។ ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យានិងអប់រំឲ្យចូលរួមដើម្បីគោរពវិធានសុខាភិបាល និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya