ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ ក្រោយរកឃើញថា ជាកន្លែងផ្តល់ទីតាំងអោយក្មេងៗប្រើប្រាស់គ្រឿងញៀន

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ ក្រោយរកឃើញថា ជាកន្លែងផ្តល់ទីតាំងអោយក្មេងៗប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្តាល៖  លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងនាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ថា «ផ្ទះសំណាក់នេះ ខ្ញុំឯកភាពគ្នាជាមួយលោកអភិបាលស្រុកស្អាងហើយ គឺ ដកអាជ្ញាប័ណ្ណអាជីវកម្ម លែងឲ្យដំណើរការបន្តទៅទៀត» ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល ក្រោយរកឃើញ ថា ជាកន្លែងផ្តល់ទីតាំងអោយក្មេងៗ ប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកច្រើនសារ តែហាក់មិនបញ្ឈប់សកម្មភាពល្មើស ទាល់តែសោះ និងសំបូរមនុស្សដ៏ពពាក់ពូនគ្នាច្រើន។

ជាក់ស្តែង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ យកគ្រឿងញឿនទៅប្រើប្រាស់ក្នុងផ្ទះសំណាក់ ស្វាយ តានី ៦១១ ។ ពេលនោះ សមត្ថកិច្ច ឈានដល់ចូលផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញក្មេងៗ៧នាក់ ទៀត កំពុងរង់ចាំមិត្តភក្តិ២នាក់ នេះ យកគ្រឿងញៀនមកអោយប្រើប្រាស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya