ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ជា​អតីត​ប្តី បាន​បើក​ឡាំប្រឺតា (PassAPP) ដេញ​បុក និង​ចាក់​អតីត​ប្រពន្ធ នៅមុខ​ផ្សារលើ​ធំថ្មី បណ្តាលឱ្យ​របួសធ្ងន់​  នៅសៀមរាប

បុរស​ម្នាក់ ជា​អតីត​ប្តី បាន​បើក​ឡាំប្រឺតា (PassAPP) ដេញ​បុក និង​ចាក់​អតីត​ប្រពន្ធ នៅមុខ​ផ្សារលើ​ធំថ្មី បណ្តាលឱ្យ​របួសធ្ងន់​  នៅសៀមរាប

សៀមរាបៈ  កាលពី​ យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បុរស​ម្នាក់ ជា​អតីត​ប្តី បាន​បើក​ឡាំប្រឺតា (PassAPP) ដេញ​បុក និង​ចាក់​អតីត​ប្រពន្ធ នៅមុខ​ផ្សារលើ​ធំថ្មី បណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រ ហើយ​រត់​គេចខ្លួនបាត់​។​

ជនបង្ក​ឈ្មោះ តាំង លាប ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ចំណែក ស្ត្រី​រងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់ ជាមួយគ្នា មានកូន​ចំនួន ២ នាក់ (​ស្រី​ម្នាក់​)​។ ជនបង្ក និង​ជនរងគ្រោះ ធ្លាប់ជា​ប្តី​ប្រពន្ធ​នឹង​គ្នា តែ​បាន​លែងលះគ្នា ជាង ១ ឆ្នាំ​ហើយ​។​

​រ ករណី​ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​នេះ បង្កឡើង​ដោយ​អតីត​ប្តី ដោយបាន​យក​កូនកាំបិត មកចាក់​ប្រពន្ធ ចំក និង​ឆ្អឹងជំនី ក្រោម​ដោះ ខាងស្តាំ បណ្តាលឱ្យ​របួសធ្ងន់ ហើយ​ទុក​ឡាំប្រឺតា (PassAPP) ពាក់​ស្លាក​លេខ សៀមរាប ១.AF.៨៨០៣ នៅ​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​របស់​ប្រជា​ការពារ​ភូមិ ជិះ​ចេញទៅ​ផ្ទះ​បាត់​។ នៅពេល​បន្ទាប់ ជនបង្ក​បាន​យក​រថយន្ត​លុច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២.C៧១៧៣ របស់ខ្លួន ជិះ​គេ​ខ​ខ្លួន​បាត់​។​

ដំបូង​គេ​ឃើញ បុរស​ម្នាក់ បាន​អង្គុយ​ក្នុង​ឡាំប្រឺតា កង់​បី ខណៈ​ឃើញ​ស្ត្រី​ម្នាក់ និង​ក្មេងស្រី​ម្នាក់ ជិះ​ម៉ូតូ មក​កន្លែង​លក់​ផ្លែឈើ ស្រាប់​បុរស​នោះ បើក​សំដៅ​ដេញ​បុក​ស្ត្រី​រងគ្រោះ ហើយ​ទាញ​កាំបិត​ចិតបន្លែ ចាក់​មកលើ​ស្ត្រី​នោះ ចំនួន​២ កាំបិត​តែម្តង​។ ភ្លាមនោះ ក៍​ត្រូវបាន​ប្អូនស្រី ដឹក​តាម​ម៉ូតូ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯកជន ស៊ឹង រិទ្ធី រ៉េត​។​ កម្លាំង​ជំនាញ កំពុង​សហការគ្នា ស្វែងរក​តាម​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទា ទោស​ទៅតាម​ផ្លូវច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya