បាត់ដំបង ៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ រីឯម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ ។
ហេតុការណ៍ វាយប្លន់យកម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ចំណុចភូមិសេរីវ័ន្ដ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង ។
បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សែម ភារុណ អាយុ២៤ឆ្នាំ មានជំងឺសរសៃប្រសាទ និងមានថ្នាំសរសៃប្រសាទជាប់ខ្លួន មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ រ៉េត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត។ វត្ថុតាងដែលដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ បាត់ដំបង1D-9802 ។
ជនរង គ្រោះឈ្មោះ ប្រាក់ រ៉េត បានប្រាប់សមត្ថកិច្ចថា ពេលខ្លួនជិះម៉ូតូទៅវត្ដថ្វាកក្នុងភូមិកើតហេតុ បានឈប់ម៉ូតូទទួលទូរស័ព្ទអង្គុយនិយបានប្រហែល១០នាទី ក៏មានមនុស្សប្រុសម្នាក់មកដាល់ខ្លួន ហើយដណ្តើមយកម៉ូតូ ពេលនោះខ្លួនក៏ស្រែកចោរៗផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចតែម្ដង ៕