ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក

ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក

មណ្អលគិរី ៖ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានយប់ចុងក្រោយនេះឈ្មួញច្រើននាក់សម្រុកដឹកជញ្ជូនឈើចេញពីភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិន ចាត់វិធានការបង្ក្រាបនោះទេ។ ជាងនេះទៅទៀត​លោក ស្វា​យ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញជាច្រើននាក់អាចកាប់ឈើអារច្រៀកឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងរាលដាល។

តាមប្រភពដែលស្និទ្ធនឹងក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ដាំ បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅ។​ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកពេជ្រាដានិងស្រុកអូររាំង ជាបន្ទាន់។ បើមិនដូច្នេះទេព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ឃុំពូជ្រៃ ស្រុក​ព្រេជាដា ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្តីវិនាសាបសូន្យនាពេលឆាប់ៗខាងមុខជាមិនខានឡើយ។

តាមការបង្ហើបពីមន្ត្រីអាជ្ញាធ​រនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុកព្រោះមានការបើកបារ៉ាស់ពីសំណាក់លោក យូ សុធា​ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញ៣នាក់ខាងលើនេះមានខ្នងបង្អែករឹងមាំទើ​បមិនប្រឈមនឹងការបង្ក្រាបហើយប្រើប្រាស់រថយន្តម៉ាកធុនដ្រា រថយន្តឡង់គ្រីស័រ និងរថយន្តសាំយ៉ុងកែច្នៃដឹកជញ្ជូនឈើចេញទៅស្រុកយួនស្រេចតែអំពើចិត្ត​។​ ហេតុនេះថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនគួរបណ្តោយឲ្យក្រុមឈ្មួញ​ដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ចេញទៅស្រុកយួនតាមច្រកដាក់ដាំ គេចផុតពីសំណាញ់ច្បាប់ឡើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya