ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កូន​អតីត​អភិបាលរង​ខេត្ដ​កំពត បាញ់​មនុស្ស​របួស​៤​នាក់​ ​

កូន​អតីត​អភិបាលរង​ខេត្ដ​កំពត បាញ់​មនុស្ស​របួស​៤​នាក់​ ​

កំពត ៖ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​អន្លង់​គគីរ ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ។​
​ទាក់ទិន ការបាញ់បោះ​សេរី​បង្ក​ឱ្យ​មនុស្ស​៤​នាក់​រងរបួស​នេះ​អធិការ​ស្រុក​ឈូក លោក សំ អ៊ុក មិនអាច​ទាក់ទង តាម​ទូរស័ព្ទ​ពន្យល់​ពី​ហេតុការណ៍​និង អត្ដ​សញ្ញាណ​អ្នករងរបួស​បានទេ​នៅ​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ ។​
​ដោយឡែក លោក ម៉ៅ ចាន់​មធុ​រិ​ទ្ធ ស្នងការរង​ខេត្ដ​កំពត​បានឱ្យដឹងថា ជន​ដែល​បាញ់បោះ​សេរី​បង្កឱ្យមាន​មនុស្ស របួសធ្ងន់​ស្រាល​៤​នាក់​មានឈ្មោះ សួន វណ្ណា​រ៉េត មាន​ទីលំនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​-​ខេត្ដ​កំពត ជា​កូនបង្កើត​លោក ម៉េង សួន អតីត ជា​អភិបាលរង​ខេត្ដ​កំពត ។ លោក​ស្នង ការរង​បានឱ្យដឹង​ទៀតថា ករណី​ខាងលើនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជន សង្ស័យ​និង​បាន​បញ្ជូន​សំណុំរឿង​ទៅ តុលាការ​ដើម្បី​សុំ​ដីកានាំខ្លួន​ជនសង្ស័យ មក​អនុវត្ដ​តាមផ្លូវ​ច្បាប់ ។
លោក​ស្នងការរង​បាន​បញ្ជាក់ថា អ្នក​ចាក់ធុងបាស់​ត្រូវ​បក្ខពួក​ជនសង្ស័យ​ប្រើ វត្ថុ​រឹង​វាយ​ឱ្យ​បែកក្បាល​ចំណែក​ភ្ញៀវ ត្រូវ​ជនសង្ស័យ​បាញ់​ខ្លះ​របួស​ដៃ​និង​ខ្លះ របួស​ជើង ។​
​លោក ស្វាយ អៀង អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​លុង​គគីរ ឃុំ​កណ្ដោល ស្រុក​ទឹក ឈូរ ខេត្ដ​កំពត ជា​ម្ចាស់​ធុងបាស់​ហើយ ត្រូវ​បក្ខពួក​ជនសង្ស័យ​លប​វាយ​ឱ្យ​បែក ក្បាល​បានឱ្យដឹងថា កូនប្រុស​របស់គាត់ ២​នាក់​និង​កូនប្រសារ​ស្រី​ម្នាក់​បាន​រង​នឹង គ្រាប់កាំភ្លើង​ធ្ងន់ធ្ងរ ខណៈ​ជនសង្ស័យ បាញ់​គំរាម​ឱ្យ​បើក​ធុងបាស់​ឱ្យ​ពួកគេ​រាំ​បន្ដ ។ លោក​បាន​ឱ្យដឹងទៀតថា កូនប្រុស របស់គាត់​ដែល​របួស​ទី​១-​ឈ្មោះ​ចាប ទាង អាយុ​២១​ឆ្នាំ ទី​២-​ឈ្មោះ ចាប តូ អាយុ ២៨​ឆ្នាំ និង​កូនប្រសារ​ឈ្មោះ ឆន ង៉ែត អាយុ​២៣​ឆ្នាំ ជា​ប្រពន្ធ​ឈ្មោះ ចាប តូ ។
មុនពេល​កើតហេតុ​គេ​ឃើញ​នៅ ក្នុង​រោងការ​កន្លែងកើតហេតុ​ចាក់ធុងបាស់​រាំលេង​យ៉ាង​សប្បាយ​។ ពេល​រាំលេង បាន​មួយសន្ទុះ​ស្រាប់តែ​មានការ​វាយ តប់​គ្នា​កើតឡើង​ឃើញ​ដូចនេះ​ម្ចាស់ ដើមការ​ខាង​កូនក្រមុំ​ក៏បាន​ឃាត់​អ្នក ចាក់ធុងបាស់​ឱ្យ​បិត​ធុងបាស​ដើម្បី​ដោះស្រាយ​គ្នា​សិន ។ ខណៈ​កំពុង​ដោះស្រាយ​រឿង​វាយតប់​គ្នា​មិនទាន់​ចប់​ផង ស្រាប់តែ​ភ្ញៀវ​ខាង​កូនកំលោះ​បាន​ទៅ​បញ្ជា​ឱ្យ​អ្នក​ចាក់ធុងបាស់​ចាក់ ភ្លេង​ដើម្បី​រាំលេង​បន្ដទៀត​តែ​អ្នក​ចាក់ធុងបាស់​ប្រកែក​មិន​ព្រម​ចាក់ ពេលនោះ​ភ្ញៀវ​ម្នាក់​នោះបាន​ទាញ​កាំភ្លើង​ចេញពី​រថយន្ដ​មក​បាញ់​ឡើង លើ​២​គ្រាប់​និង​បាញ់​ភ្ញច់​ដី​ជាច្រើន​គ្រាប់ ទៀត​បណ្ដាលឱ្យ​គ្រាប់​ខ្ទាត​ទៅ​ត្រូវ​អ្នក ចាក់ធុងបាស់​របួសធ្ងន់​និង​ស្រាល​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya