ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង

អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង

ព្រៃវែង ៖ ប្រភពខ្លះបានឲ្យដឹងថា ​បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាន ថ្នាក់ឃុំថ្នាក់ស្រុកក៏ដូចជាប្រធានការិយាល័យរ៉ែនិងថាមពលស្រុកពារាំង ទេនោះគឺគ្មានឈ្មួញ ណាអាចប្រើគ្រឿងចក្រជីកកកាយអាចម៌ដីពីបឹងលាច ធ្វើអាជីវកម្មតាមអំពើចិត្តបានឡើយ។ មន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង បានបង្ហើបឲ្យដឹង​ថា ទាល់តែមានការបើកដៃ ពីសំណាក់លោក ជា កក្កដា ​ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង ទើប​ប្រធានការិយាល័យរ៉ែនិងថាមពលស្រុកពារាំង ហ៊ានបណ្តោយឲ្យក្រុមឈ្មួញ ធ្វើអាជីវកម្មរណ្តៅដីនៅចំណុចបឹងលាច ដែលជាបឹងសាធារណៈរបស់រដ្ឋយ៉ាងពេញបន្ទុក។ ហេតុនេះលោក ​ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរបណ្តោយឲ្យឈ្មួញធ្វើអាជីវកម្មរណ្តៅដីក្នុង បឹងលាចនៅភូមិពារាំង ឃុំរាប​ ស្រុកពារាំង តទៅទៀតឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិពារាំង ឃុំរាប ស្រុកពារាំង បានឲ្យដឹងថា ដីបឹងលាច ដែលជាបឹងសាធារណៈរបស់រដ្ឋទំហំជាង១០ហិកតា កំពុងត្រូវឈ្មួញប្រើគ្រឿងចក្រកាយ យកអាចម៌ដីលក់មានជម្រៅដល់ក្បាលប្រេត ព្រោះមានការឃុបឃិតជាប្រព័ន្ធពី សំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីមន្ទីរពាក់ព័ន្ធ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ​ក៏ដូចជា

លោក ស៊ុយ សែម ​រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធា​នការទប់ស្កាត់ជាបន្ទាន់កុំឲ្យឈ្មួញប្រើ គ្រឿងចក្រធ្វើអាជីវកម្មរណ្តៅដីនៅចំណុចបឹងលាច ភូមិពារាំង ឃុំរាប ស្រុកពារាំង តាមអំពើចិត្តទៀត។ ប្រជាពលរដ្ឋសង្ស័យថា លោក ផេន សុផល មេឃុំរាប និងលោក​ ហ៊ី ធួក អភិបាលស្រុកពារាំង ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញធ្វើអាជីវកម្មរណ្តៅដីនៅចំណុច

បឹងលាច ទើបមិន​ចាត់វិធានការទប់ស្កាត់​ប្រកបដោយប្រសិទ្ធភាព។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិពារាំង បានបញ្ជាក់ច្បាស់ៗថា បឹងលាចដែលជាបឹង សាធារណៈរបស់រដ្ឋមានទំហំជាង១០ហិកតា ត្រូវឈ្មួញជីករណ្តៅដីជាច្រើនកន្លែង ហើយរណ្តៅដីខ្លះមានជម្រៅដល់ក្បាលប្រេតទៀតផង​។ ជាងនេះទៅទៀតឈ្មួញបានប្រើប្រាស់រថយន្តប្រភេទបែនធំៗកង់៦និងកង់១០ ដឹកជញ្ជូនអាចម៌ដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យខូចផ្លូវក្នុងមូលដ្ឋានជាបន្តបន្ទាប់ ក្នុងខណៈដែលលោក​ ហ៊ី ធួក ​អភិបាលស្រុកពារាំង និងលោក ផេន សុផល មេឃុំរាប រក្សាភាពស្ងៀមស្ងាត់។ ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះករណីឈ្មួញធ្វើអាជីវកម្មរណ្តៅដីនៅក្នុងបឹងលាច កំពុងធ្វើឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងពេញបន្ទុក៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya