ខេត្តកំពង់ធំ៖ ស្រុកកំពង់ស្វាយ.2.4.2021. ព្រៃលិចទឹករាប់ពាន់ហិចតាត្រូវបានរលាយ ដោយសារស្នាដៃរបស់លោកយ៉េន ម៉ង់ មេសហគមន៍សាមគ្គីកំពង់គោរ កន្លងមកមហាជន និងមជ្ឈដ្ឋាននាៗបានចោទប្រកាន់ទៅលើលោកយ៉េន ម៉ង់ ថាដីព្រៃលិចទឹកសម្រាប់ត្រីពង កូនរាប់រយរពាន់ហិកតាត្រូវបានលក់ឲ្យឈ្មួញអ្នកមានអំណាចមានលុយដើម្បីឈូសឆាយរុករាន
ដីព្រៃលិចទឹកនៅក្នុងសហគមន៍របស់ខ្លួនគ្រប់គ្រងធ្វើជាកម្មសិទ្ធិបុគ្គលម្នាក់ៗ ។
ទោះបីយ៉ាងណាក្ដីលោកយ៉េន ម៉ង់មេសហគមន៍សាមគ្គីកំពង់គោរ កន្លងមកមានរឿងអាស្រូវ ជាច្រើនពាក់ព័ន្ធនឹងបើកភ្លើងខៀវត្រួសត្រាយផ្លូវ ដើម្បីឲ្យឈ្មួញចូលទៅរុករាន ឈួសឆាយព្រៃរនាមនៅក្នុងសហគមន៍ដែលខ្លួនកាន់កាប់ បងប្អូនប្រជាពលរដ្ឋសូមសំដែង ការមិនពេញចិត្តនឹងទង្វើពុករលួយបែបជាប្រព័ន្ធជាមួយជំនាញរដ្ឋបាលជលផលដើម្បីកាន់
ដៃគ្នាបំផ្លាញធនធានធម្មជាតិនិងមច្ឆាជាតិសព្វថ្ងៃនេះ។
លោកយ៉េន ម៉ង់ បានឆ្លើយបដិសេធ រាល់ទង្វើទាំងឡាយដែលខ្លួនបានប្រព្រឹត្តជាមួយមេ ឈ្មួញជាអ្នកមានលុយមានអំណាចដែលលោកអូសចូលឱ្យមកបំផ្លាញព្រៃសហគមន៍កន្លងមក ព្រឹត្តិការណ៍កើតឡើងរាប់ឆ្នាំមកហើយមិនដែលមានស្ថាប័នពាក់ព័ន្ធទាំងអស់ចាប់អារម្មណ៍
ចំពោះមេសហគមន៍ម្នាក់នេះសោះ ចេះតែមើលរំលងជារៀងរហូតឥឡូវនេះ ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននាៗសូមសំណូមពរគ្រប់ស្ថាប័នពាក់ព័ន្ធដាក់ការស៊ើបអង្កេតយ៉ាង
ក្ដៅគគុកមកលើជំនាញរដ្ឋបាលជលផលនិងមេសហគមន៍ដែលមានឈ្មោះនេះផងទាន ៕