នាង ManamiMarutakaគឺជាកំពូលតារាសម្តែងបែបសិចស៊ីដែលកំពុងមានប្រជាប្រិយភាព និងកំពុងមានយីអ៊ុនយ៉ាងខ្លាំងនៅក្នុងពិភពសិល្បៈសម្តែងរបស់ប្រទេសជប៉ុន មិនចាញ់តារាជើងចាស់ឡើយ ។ ដោយសាររូបសម្រស់ដ៏ស្រស់សោភា សាច់សម៉ត់រលោង រួមផ្សំនឹងភាពសិចស៊ីផងនោះ បានធ្វើឲ្យតារារូបនេះហក់ចូលប្រឡូកក្នុងពិភពសិល្បៈ និងទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ។
នាង ManamiMarutakaជាតារាសម្តែងចំណូលថ្មីរបស់ជប៉ុនមួយរូបដែលមានទេពកោសល្យដ៏ប៉ិនប្រសប់មិនចាញ់តារាជើងចាស់នោះទេ នាងត្រូវបានបណ្តាផលិតកម្មធំ និងទស្សនាវដ្តីល្បីៗរបស់ជប៉ុនជាច្រើនដូចជាBomb, DGC, Image.tv, Young Magazine, Weekly Playboy និង Young King បានអញ្ជើញថតស្ពតពាណិជ្ជកម្ម និងដាក់លើគម្របទស្សនាវដ្តីផងដែរ ។
យោងតាមប្រភពព័ត៌មានពីគេហទំព័រកម្សាន្តដ៏ល្បីឈ្មោះរបស់ជប៉ុនមួយដែលបានចេញផ្សាយកាលពីថ្មីកន្លងទៅនេះបានឲ្យដឹងថា នាង ManamiMarutakaដែលជាតារាសម្តែងជប៉ុនសិចស៊ីបំផុតក្នុង ចំណោមសម្តែងជាច្រើនក្នុងប្រទេសជប៉ុន បានបង្ហាញនូវរូបភាពបង្អួតភាពសិចស៊ីជាច្រើនសន្លឹកដាក់បង្ហោះតាមប្រពន្ធអនឡាញ ។ តាមរយៈរូបភាពទាំងអស់នោះបានធ្វើឲ្យទស្សនិកជនមានចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងនៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ។
ប្រភពដដែលបានឲ្យដឹងទៀតថា រយៈតែប៉ុន្មានម៉ោងប៉ុណ្ណោះរូបភាពទាំងអស់របស់តារាសម្តែងរូបនេះទទួលបានអ្នកចូលទស្សនារហូតដល់រាប់លាននាក់នៅទូទាំងពិភពលោក។ ដោយរូបភាពទាំងនោះនាងបានបង្ហាញក្នុងឈុតសម្លៀកបំពាក់ស្តើងសម្ញែងរាងដ៏សិចស៊ី បញ្ចេញគល់សុដន់ដ៏សខ្ចីម៉ត់រលោងជាមួយនឹងកាយវិការដ៏រស់រវើក គួរឲ្យក្នាញ់បំផុត ។
កំពូលតារាសម្តែងរបស់ជប៉ុននាង ManamiMarutaka បានធ្វើឲ្យប្រុសៗជាច្រើនជ្រួលជ្រើម ចង់បាននាងមកធ្វើជាគ្នាទ្រាបទ្រនាបបេះដូងស្ទើរគ្រប់ៗគ្នា មិនយុវវ័យ ឬក៏មនុស្សវ័យចំណាស់នោះទេ ។ នាង ManamiMarutakaមិនត្រឹមតែជា តារាសម្តែងសិចស៊ី និងថែមទាំងមានប្រជាប្រិយភាពបំផុត ដោយសារនាងមាន សម្រស់ស្រស់ស្អាត សាច់សខ្ចីដែលជាចំណុចមួយដ៏ទាក់ទាញអារម្មណ៍បំផុតសម្រាប់ក្រុមតារាសម្តែង និងតារាម៉ូដែលនាពេលបច្ចុប្បន្ននេះ ៕
» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ManamiMarutaka តារាសម្តែងរបស់ជប៉ុន