កណ្តាល ៖ សមាជិកក្នុងក្រុមវង់តន្ត្រីដែលមានឈ្មោះ “រស្មីបូព៌ា” ចំនួន៤នាក់បានរងរបួសក្នុង ករណីក្រឡាប់រថយន្តពេលត្រឡប់មកពីកម្មវិធីវិញកាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ក្នុងភូមិជ្រោយដង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ករណីនេះទំនងជាកើតឡើងដោយសារអ្នកបើកបរងងុយដេក។
ក្នុងករណីក្រឡាប់រថយន្តនេះ បណ្តាលឲ្យសមាជិកក្នុងវង់តន្ត្រីចំនួន៤នាក់បានរងរបួសមាន អ្នកបច្ចេក ទេសភ្លើង អ្នកកាន់អ័ក អ្នកកាន់ម៉ិចស័រ និងអ្នកចម្រៀងប្រុសម្នាក់ ។
តាមប្រភពព័ត៌មានសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ក្រុមតន្ត្រីករបានត្រឡប់មកពី កម្មវិធីនៅអ្នកលឿង ដោយបើកបរក្នុងទិសដៅពីកើតទៅលិច ។ ពេលមកដល់កន្លែងកើតហេតុស្រាប់ តែរថយន្តបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់២ត្រឡប់ មិនដឹងមូលហេតុច្បាស់លាស់ បណ្តាលឲ្យឧបករណ៍ តន្ត្រីខូចខាតស្ទើរទាំងស្រុង ហើយសមាជិក៤នាក់នៅក្នុងក្រុមវង់តន្ត្រីបានរងរបួស ដោយឡែកអ្នក ចម្រៀងស្រីប្រមាណជា៤-៥នាក់ទៀតពុំបានជិះលើរថយន្តនេះទេ ។
ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីកើតហេតុសមាជិកក្នុងក្រុមវង់តន្ត្រីដែលរងរបួសពុំបាន ប្តឹងផ្តល់នោះ ឡើយ ដោយសារតែសមាជិកក្នុងក្រុមទាំងអស់ជាបងប្អូននឹងគ្នា ហើយមិនបណ្តាលឲ្យអ្នកដទៃរងគ្រោះថ្នាក់៕
» Breaking News, ព័ត៌មានជាតិ » រថយន្តដឹកតន្ត្រីសម័យក្រឡាប់របួសធ្ងន់ស្រាល ៤នាក់ សង្ស័យអ្នកបើកងងុយដេក