ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បុគ្គល២នាក់ ឈ្មោះ បារាំង និងឈ្មោះ ទោ បែរជាអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិអូរប្រាំ យ៉ាងសុខស្រួល  នៅព្រះសីហនុ

បុគ្គល២នាក់ ឈ្មោះ បារាំង និងឈ្មោះ ទោ បែរជាអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិអូរប្រាំ យ៉ាងសុខស្រួល  នៅព្រះសីហនុ

ព្រះសីហនុ ៖ ប្រជាពលរដ្ឋក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអំពាវនាវឲ្យលោក ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់វិធានការ បង្ក្រាបល្បែងស៊ីសងនៅក្នុងៅភូមិអូរប្រាំ​ សង្កាត់លេខ៤ ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នកាស៊ីណូ ក្លិបកំសាន្ត និងហាងជាច្រើនត្រូវបានបិទដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងគំហុកក្នុងក្រុងព្រះសីហនុ ប៉ុន្តែជនឈ្មោះ បារាំង និងឈ្មោះ ទោ បែរជាអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងក្នុងភូមិអូរប្រាំ យ៉ាងសុខស្រួល។ ចំណែកមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កំពុងសម្ងំទទួលផលប្រយោជន៍ពីជនឈ្មោះ បារាំង និងឈ្មោះ ទោ ដោយខ្វះការពិចារណា។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអូរប្រាំ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គល២នាក់ឈ្មោះ បារាំង និងឈ្មោះ ទោ បើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៤ និងអធិការនគរបាលក្រុងព្រះសីហនុ ទើបជនឈ្មោះ បារាំង និងឈ្មោះ ទោ អាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិអូរប្រាំ សង្កាត់លេខ៤ យ៉ាងគឃ្លើនក្នុងដំណាក់កាលនេះ។

ប្រភពព័ត៌មានពីព្រជាពលរដ្ឋក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយសារល្បែង ស៊ីសងខុសច្បាប់នោះហើយទើបបច្ចុប្បន្នក្នុងសង្កាត់លេខ៤កើតមានអំពើចោរកម្មបទល្មើសគ្រឿងញឿន និងបទល្មើសនានាគួរឲ្យភ័យខ្លាច។ ហេតុនេះលោក ជួន ណារិន្ទ ស្នងការនគរបាល ខេត្ត ព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនគួរបណ្តែតបណ្តោយតទៅទៀត ឡើយហើយត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តព្រះសីហនុ នោះទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya