ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សំរុកដឹកឈើទាំងយប់ទាំងថ្ងៃ ! ឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ទូ ពីស្រុកពេជ្រាដា ទៅស្រុកយួន តាមច្រកដាក់ដាំ ស្រុកអូររាំង យ៉ាងរំភើយ

សំរុកដឹកឈើទាំងយប់ទាំងថ្ងៃ ! ឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ទូ ពីស្រុកពេជ្រាដា ទៅស្រុកយួន តាមច្រកដាក់ដាំ ស្រុកអូររាំង យ៉ាងរំភើយ

មណ្ឌលគិរី  ៖ ប្រភពសិទ្ធនឹងឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ទូ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់​លោក យូ សុធា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ទេនោះគឺឈ្មួញទាំង២នាក់នេះមិនអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឡើយ។ ទាល់តែលោក យូ សុធា បើកបារ៉ាស់ទើបឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ទូ អាចដឹកជញ្ជូនឈើពីឃុំពូជ្រៃ ស្រុកពេជ្រាដា ចេញទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំង យ៉ាងរំភើយ។ ចំណែកលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោកសា្វយ សំអ៊ាង

អភិបាលមណ្ឌលគិរី មិនចាត់វិធានការទប់ស្កាត់សកម្មភាពក្រុមឈ្មួញដឹក ជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំង នោះឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិដេអេ ​ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើ ដែលនៅសេសសល់ក្នុងមូលដ្ឋានពួកគាត់ត្រូវឈ្មួញកាប់រំលំអារច្រៀកដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងពេញបន្ទុក។ បើតាមការបង្ហើបពី​មន្ត្រីពាក់ព័ន្ធនៅច្រក ទ្វេភាគីដាក់ដាំ បានឲ្យដឹងថា ឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ទូ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន​យ៉ាងរលូន ព្រោះមានការបើកដៃពីសំណាក់លោក យូ សុធា​ នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ។ ចំណែកលោក ​ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បណ្តោយឲ្យលោក យូ សុធា​​ នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកដាក់ដាំ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

តាមការកត់សម្គាល់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្មាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា​​ បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ក្នុងស្រុកពេជ្រាដា ស្រុកអូររាំង ស្រុកកោះញែក និងស្រុកកែវសីមា កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ​។ ដោយហេតុថា លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ព្រមទាំងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី មិនចាត់វិធានការបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ទូ អាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ ពីឃុំពូជ្រៃ ស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាង​គំហុកព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya