កំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពី ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២១ នៅចំណុចត្រពាំងខ្ល ស្ថិតក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យ ទី២(ដឺបេ)ទ័ពជើងគោកបានឃាត់ខ្លួនមនុស្ស៣ នាក់ជាប់ពាក់ព័ន្ធនិងការ ប្រព្រឹត្តបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលច្បាប់ហាមឃាត់រួមនិងវត្ថុតាង រួចដោះលែងទៅវិញជាថ្នូរនឹងទឹក ប្រាក់រាប់លានរៀលយ៉ាងគាប់ចិត្ត។ យ៉ាងណាមិញនោះ ការចាប់ឃាត់ខ្លួនមនុស្សធ្វើឡើងដោយពុំមានការរាយការណ៍ដល់ព្រះរាជអាជ្ញាឡើយ រួចថែមទាំងហ៊ានសម្របសម្រួលដោះលែងទៅវិញក្រៅប្រព័ន្ធច្បាប់តាមទំនើងចិត្ត ។
ប្រភពបានឲ្យដឹងទៀតថា អ្នកឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសឆក់ត្រី រួចដោះ លែងក្រៅប្រព័ន្ធ ច្បាប់ត្រូវបានគេស្គាល់ឈ្មោះអ៊ិន គឹមឈាន (ហៅអៀង) ឋានន្តរស័កវរសេនីយ៍ត្រី មុខងារនាយរងស្នាក់ការការិយា ល័យទី២ កង ទ័ពជើងគោកប្រចាំខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ពេលឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសឆក់ត្រីខាងលើនេះ វត្ថុតាង
រួមមានគោយន្តមួយគ្រឿង ទូរស័ព្ទដៃ៦គ្រឿងក្បាលឆក់ចំនួន១០គ្រាប់ អាគុយចំនួន១០ គ្រឿង ផងដែរ ។
មហាជនដែលបានដឹងរឿងតៗគ្នា បានសម្តែង នូវការរិះគន់យ៉ាងខ្លាំងចំពោះលោក វរសេនីយ៍ ត្រី
អ៊ិន គឹមឈាន (ហៅអៀង) ថាក្នុងនាមជាសមត្ថកិច្ច មិនគួរប្រព្រឹត្តរឿងដោះស្រាយដោះលែង មនុស្សដែលបានប្រព្រឹត្តបទល្មើសក្រៅប្រព័ន្ធច្បាប់ជាថ្នូរនឹងទឹកប្រាក់បែបនេះឡើយ ហើយជាទង្វើមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរអង្គភាពការិយាល័យទី២ កងទ័ពជើងគោកយ៉ាងខ្លាំង ៕