ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹក​ឈើ​គ្រញូង​៦តោន​ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប

រថយន្ត​ដឹក​ឈើ​គ្រញូង​៦តោន​ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប

ឧ​ត្ត​រ​មានជ័យ៖ កម្លាំងចម្រុះ​ចុះបង្ក្រាប​ឃាត់​រថយន្ត​បាន​ចំនួន៣គ្រឿងផ្ទុក​ឈើ​គ្រញូង​ពេញមានទម្ងន់ ៦តោន​ចេញពី​​ព្រំដែន​ច្រក​អន្តរជាតិ​ជាំក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ប្រិ​យ៍ស្រុក​អន្លង់វែងកាលពី​រំលង​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ខែ​កក្កដាឆ្នាំ​២០១៣ហើយ​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។

ប្រភព​ព័ត៌មាន​ពី​ព្រំដែនបានអោយដឹងថា សកម្មភាព​រថយន្ត​ដឹកឈើ​គ្រញូង​ចេញពី​ព្រំដែនបាន​កើតឡើង​យ៉ាងគគ្រឹកគ្រេងគឺ​ដឹក​តាម​រថយន្ត​ស៊េរី​ទំនើប ចេញពី​ច្រក​ខាងលើនេះតាមផ្លូវ​ជាតិ​លេខ​៦៧ឆ្ពោះទៅ​ខេត្តសៀមរាប មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ផ្នែកសង្កាត់រដ្ឋបាល​ព្រៃឈើ​ទប់ស្កាត់​សោះហើយ​ពេល​ថ្មីៗ​នេះពលរដ្ឋ​ឆ្លងដែនក៏មាន​ទាហាន​ថៃ​បាញ់​ស្លាប់និង​របួស​ជា​បន្តបន្ទាប់​ដែរ​។​
​ ប្រភព​ដដែល​បាន​និយាយថា ឈើ​គ្រញូងនិង​រថយន្ត​ចំនួន៣គ្រឿង​នេះរួមមានកាមរី (​ឆ្លាម​) កាមរី (​បា​ឡែ​ន​) និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រជា​របស់​ក្រុម​ឈ្មួញឈ្មោះចេក និង​ឈ្មោះយ៉ាហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះកម្លាំងចម្រុះ​បាន​យក​រថយន្តនិង​ឈើ​គ្រញូងមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តហើយ​។ឈើ​គ្រញូង​ចំនួន១៨០កំណាត់​ស្មើ៦តោន ​មួយ​ដុំមានមុខ​កាត់​ពី១៧ទៅ៣០សង់ទីម៉ែត្រប្រវែង ១ទៅ២ម៉ែត្រ​។

​ ប្រភព​ខាងលើ​បន្តទៀតថា ការចុះ​បង្ក្រាប​ខាងលើនេះមានការ​អន្តរាគមន៍​តាម​ទូរស័ព្ទ​មកដល់​កម្លាំងចម្រុះ​ដែរតែ​ទៅ​មិន​រួចព្រោះ​សម​ត្ថកិច្ច​ចម្រុះ​ធ្វើតាម​បទបញ្ជា​០២ដោយមាន​វត្តមាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ បង្ក្រាប​នោះ រួមមានលោក​អភិបាលខេត្តលោក​ព្រះរាជអាជ្ញា​សាលាដំបូងលោកស្នងការនិង​លោក​មេញ្ជា​ការទំនាក់ទំនង​ព្រំដែន​ផងដែរ​។

ប្រភពបានបញ្ជាក់ថា រថយន្តដែលកម្លាំងចម្រុះបង្រ្កាបបានរួមទាំងឈើគ្រញូងនេះ គេឃើញមានដឹកឈើ ច្រើនលើកច្រើនសាមកហើយ រីឯសមត្ថកិច្ចនៅទីនោះក៏បានឃើញ បានដឹងដែរ តែមិនបង្រា្កប ដោយសារ ក្រុមឈ្មួញទាំងនោះបង់លុយឲ្យសមត្ថកិច្ចទាំងនោះ ។ នៅពេលចុងក្រោយនេះ បែកការណ៍ដល់គណ បញ្ជាការខេត្ត ទើបនាំកម្លាំងចម្រុះចុះមកបង្រ្កាបតែម្តង៕

ដោយ៖ ហង្សទេព

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya